​ស្លាប់​២​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នៅ​ស្រុក​កំរៀង​

302
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​យុវជន​ពីរ​នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​កាលពី​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​2019​នៅ​ចំណុច​ភូមិ​កំ​ប្រង់​ឃុំ​តា​ក្រី ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​

​លោក​មុយ​សា​លិ​ត​មេ​ប៉េអឹម​ស្រុក​កំរៀង​បានឱ្យដឹងថា​សព​យុវជន​ទាំងពីរ​នាក់​មានឈ្មោះ​ខុំ​វី​ភេទ​ប្រុស់​អាយុ​២១​ឆ្នាំ​(​អ្នកបើកបរ​ម៉ូតូ​)​រស់នៅ​ភូមិ​ដំណាក់​សាលាឃុំ​តា​ក្រី​ស្រុក​កំរៀង​រងរបួស​ធ្ងន់​ស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​អ្នករួមដំណើរ​ឈ្មោះ​ថន​ធួន​ភេទ​ប្រុស់​អាយុ​១៨​ឆ្នាំ​ស្លាប់​នៅ​កន្លែងកើតហេតុ ។​ទាំងពីរ​នាក់​ស់​នៅក្នុង​ភូមិ ឃុំ​ជាមួយគ្នា​។​

​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​&​ម៉ូតូ​ត្រូវ​នគ​បាល​យកមក​រក្សារ​ទុក្ខ​នៅ​អធិការដ្ឋាន​ស្រុក​កំរៀង​។​ចំណែក​សាកសព​ទាំងពីរ​នាក៎​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/