​ស្លាប់​២​នាក់​ដោយ​ជិះ​ម៉ូតូ​លឿន​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ទៅបុក​គូទ​រថយន្ត​

503

(​បាត់ដំបង​)៖​បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយ​ជិះ​ម៉ូតូ​លឿន​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​និង​មុន​ពាក់មួក​សុវត្ថិភាព​ទៅបុក​គូទ​រថយន្ត​មិន​ស្គាល់​ម៉ាក​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​យប់​នៅ​ថ្ងៃទី​០៥​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ស្ពាន​កណ្តោល​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង ។​

​លោក​យឹម យេ​ភី​រម្យ​អធិការរង​នគរបាល​ស្រុក​ប​វេ​ល​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​បាន​ឳ្យ​ដឹងថា​សព​បុរស​​ទាំងពីរ​នាក់​មានឈ្មោះ​ហោ ហន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ទួល​ក្រសាំង​ឃុំ​ក្តុល​តា​ហែ​ន​ស្រុក​ប​វេ​ល​(​អ្នកបើក​​បរ​)​និង​ឈ្មោះ​ខា សំណាង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ ឃុំ​ជាមួយគ្នា​(​អ្នករួមដំណើរ​)​។​ចំណែក​អ្នកបើក​បររថ​យន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​គេចខ្លួនបាត់​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ស៊េរី​2015​ពាក់​ស្លាក​លេខ​បាត់ដំបង​1P4708​បើកបរ​ឌុប​គ្នា​ពីរ​នាក់​ពី​លិចទៅ​កើត​។​ពេលមកដល់​កន្លែងកើតហេតុ​ដោយមាន​ល្បឿន​លឿន​មិន​បើកភ្លើង​បំភ្លឺ​និង​គ្មាន​ពាក់មួក​សុវត្ថិភាព​ផង​ក៍​ទៅបុក​គូថ​រថយន្ដ​មិន​ស្គាល់​ម៉ាក​(​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​)​បណ្តាល​ឳ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ទាំង​២​នាក់​។​

​ក្រោយ​កើតហេតុ​សាកសព​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​ជនរងគ្រោះ​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ប​វេ​ល រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​តាម​និតិ​វិធី​ច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​