​ស្វាយចន្ទី​ប្រឈម​សត្វល្អិត​ស៊ីក្នុង​ចម្ការ​ទំហំ​បួន​ហិកតា​ទំនង​ឈានទៅ​ងាប់​ដើម​

484
ចែករម្លែក
  • 20
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: ក្នុង​ចម្ការ​ទំហំ​ប្រមាណ​បួន ហិកតា​នៅជាប់​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​នោះ​មិនអាច​រង់ចាំ​មាន​ទឹកភ្លៀង​ធ្លាក់​ដើម្បី​ព្យាបាល​សម្លាប់​សត្វល្អិត​ចង្រៃ​មួយ​នេះ​បានទេ​គឺអាច​នឹង​ងាប់​ជាច្រើន​ដើម​ដូច​លើក​មុន​ជាមិនខាន​។​ដោយ​ម្ចាស់​ចម្ការ​បាន​សំណូមពរ​ឱ្យ​មន្ត្រី​ជំនាញ​ជួយសង្គ្រោះ​ដើម្បី​អាច​រក្សា​បេះ​បាន​ផ្លែ​ជា​គ្រាប់ស្វាយចន្ទី​លក់​ដោះស្រាយ​ជីវភាព​។​

លោក​ជុំ​ម៉េង​លាង​ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ដែល​រងគ្រោះ​ដោយសារ​សត្វល្អិត​រាតត្បាត​ខាងលើ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៤ មីនា​នេះ​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី​មន្ត្រី​កសិកម្ម​ឲ្យ​ខាង​លោក​ជា​ម្ចាស់​ចម្ការ កាប់​សម្អាត​ព្រៃ​ក្រោម​ដើម​ចន្ទី​ហើយ​រង់ចាំ​ភ្លៀង​ធ្លាក់​នឹង​ព្យាបាល​កម្ចាត់​សត្វល្អិត​ដង្កូវឌួង​ស៊ី​ដើម​ចន្ទី​នោះ គឺ​បានធ្វើ​តាម​ការ​ណែ​រួចរាល់​ប្រហែល​មួយខែ​ហើយ​។​

​លោក​ម៉េង​លាង​ម្ចាស់​ចម្ការ​ដែល​អាយុ​៦៥​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ប៉ុន្តែ​នៅ​ចន្លោះពេល​រង់ចាំ​មាន​ទឹកភ្លៀង​ព្យាបាល​នេះ គឺ​ដើម​ស្វាយចន្ទី​ដែល​ត្រូវ​ដង្កូវឌួង​ស៊ី​ដើម​សរុប​ក្នុង​ចម្ការ​បួន​ហិកតា​ប្រហែល ២០ ដើម​នោះ មាន​ចំនួន ពីរ ដើម​បាន​ជ្រុះ​ស្លឹក​ងាប់​ដូច​ចំនួន ១០​ដើម​ដែល​បាន​ងាប់​លើក​មុន​ដែរ​។ ចំណែក​ច្រើន​ដើម​ផ្សេងទៀត​បន្ត​ស្រពោន​ស្លឹក ទំនងជា​ឈានទៅ​ងាប់​ជា​បណ្តើរៗ បន្តទៀត​។​

​ម្ចាស់​ច​ម្ចាស់​បាន​ឲ្យ​ដឹង​ទៀតថា​អាស្រ័យហេតុនេះ​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​មេត្តាជួយ​អន្តរាគមន៍​សង្គ្រោះ ឬ​បង្អាក់​ដំណើរការ​ស៊ី​ដើម​ស្វាយចន្ទី​របស់​សត្វល្អិត​មួយ​នេះ ឲ្យ​បាន​គ្រាហ៍​សិន ដើម្បី​ប្រមូល​ផល​មួយ​លើក​រយ​:​ពេល​បី​ថ្ងៃ​បាន​ចំនួន​ប្រហែល ១០០ គីឡូក្រាម សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​បាន​ចប់​រដូវ​ប្រមូល​ផល​នោះ​។​

​លោក ស៊ឹម វីរ​: ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា ខាង​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​កសិកម្ម ចុះទៅពិនិត្យ​ដល់​ចម្ការ​ដែល​សត្វ​ដង្កូវឌួង​ស៊ី​ដើម​ខាងលើ​នោះ គឺ​ដើម្បី​ព្យាបាល​កម្ចាត់​សម្លាប់សត្វ​ដង្កូវ​ចេញពី​ដើម​ស្វាយចន្ទី​ទាំងនោះ​។​

​គួរ​បញ្ជាក់ថា កាលពីដើម​ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ លោក កាតំ​ម សូ​ណាវ​ណ្ណ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ម្ចាស់​ខាងលើ ធ្វើការ​កាប់​ព្រៃ​សម្អាត​ក្នុង​ចម្ការ​ក្រោម​ដើម​ស្វាយចន្ទី​គឺ​ដើម្បី​ចៀសវាង​សត្វ​ដង្កូវ​ស៊ី​រាលដាល​ទៅ​ដើម​ដទៃ​ផ្សេងទៀត​។ បន្ទាប់មក​រង់ចាំ​មាន​ភ្លៀង​ធ្លាក់ យើង​នឹង​ប្រើ​ថ្នាំពុល​សម្លាប់​ពួកវា​ឲ្យ​ងាប់​។ ប៉ុន្តែ​បើ​ប្រើប្រាស់​ថ្នាំពុល ខណ​:​គ្មាន​ភ្លៀវ​បែបនេះ គឺ​នឹង​ប៉ះពាល់​ដល់​បរិស្ថាន និង​ជាពិសេស​លើ​ការប្រមូល​ផល​ស្វាយ​នេះ​៕S/​

#