​ស្វែងយល់​ពី​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​

959
ចែករម្លែក

​ដោយៈ​យោធិន​/​ភ្នំពេញៈ​អ្វី​ទៅជា​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ(អ.ស.ប)​? បេសកកម្ម​រក្សា​សន្តិភាព អ​.​ស​.​ប គឺជា​ការវិនិយោគ​ដ៏​សំខាន់​មួយ​ទៅលើ​សន្តិភាព និង​ស្ថេរភាព​ពិភពលោក ។ អ​.​ស​.​ប ប្រតិបត្តិ​ការរក្សា​សន្តិភាព​ចំនួន ១៥​បេសកកម្ម នៅលើ​បួន​ទ្វីប ក្នុង​ប្រតិបត្តិការ​សំដៅ​ការពារ​ជន​ស៊ីវិល​, បង្រួម​និង​បញ្ចប់​ជម្លោះ ព្រមទាំង​ជួយ​បង្កើត​សន្តិភាព​។​

​ក្នុង​ភាពជា​ដៃគូ​មាន​ដោយមាន​ការចូលរួមចំណែក​ពី​១២២​ប្រទេស​បាន​បរិ​ច្ចាគក​ម្លាំ​ង​យោធា​ច្រើនជាង ៩៣.០០០​នាក់ និង​ប៉ូលីស ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៧ .៣​ពាន់​លាន​ដុល្លារ​អាមេរិក ថវិកា​ទទួល​បានរួម​ផ្សំ​ពី​គ្រប់​ប្រទេស​ដែលជា​សមាជិក អ​.​ស​.​ប ដែល​ចំនួន​នេះ​តិច​ជា ០.៥​ភាគរយ​នៃ​ថវិកា​ចំណាយ​លើ​វិស័យ​យោធា​ជុំវិញ​ពិភពលោក​។​

​កម្លាំង​រក្សា​សន្តិភាព តែងតែ​ប្រតិបត្តិការ​នៅក្នុង​តំបន់​ប្រឈម​ខ្លាំង ជា​កន្លែង​ដែល​កម្លាំង​ដទៃទៀត​មិនអាច ឬ​មិន​ទៅ​ប្រតិបត្តិការ​។ កិច្ចការ​រក្សា​សន្តិភាព មិនមែន​សំដៅ​តែ​បេសកកម្ម​របស់​កម្លាំងយោធា​ប៉ុណ្ណោះ​ទេ ពួក​យើង​បាន​នាំមក​ជាមួយ​នូវ​អ្នកជំនាញ​សិទ្ធិមនុស្ស​, អ្នកឯកទេស​ដកហូត​អាវុធ​, បុគ្គលិក​បោសសំអាត​មីន​, ជំនួយការ​ឯកទេស​ចុះបញ្ជី​ការបោះឆ្នោត​, ជំនាញ​គាំទ្រ​សហគមន៍​, អ្នកជំនាញ​ការពារ​ជន​ស៊ីវិល​, ឯកទេស​ច្បាប់​។​

​ការងារ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​:​បេសកកម្ម​រក្សា​សន្តិភាព​៥០​បេសកកម្ម បាន​បន្សល់​នូវ​ស្ថេរភាព ចាប់ពី​ប្រទេស Timor-Leste ដល់ ប្រទេស Angola និង​ប្រទេស Guatemala​។ បេសកកម្ម​ចំនួន ០២ គឺ​: បេសកកម្ម UNOCI នៅ​ប្រទេស cote d’ivoire និង​បេសកកម្ម​MINUSTAH​នៅ​ប្រទេស​Haiti​បច្ចុប្បន្ន​បានបញ្ចប់​ទាំងស្រុង​និង​បេសកកម្ម​នៅ​ប្រទេស​Liberia​ក៏​កំពុង​បញ្ចប់​ជា​បណ្តើៗ​ហើយ​ដែរ​។​បេសកកម្ម​នីមួយៗ​សុទ្ធ​តែមាន​ភាពខុសគ្នា​។ បេសកកម្ម​រក្សា​សន្តិភាព​តែងតែ​ធ្វើការ​សម្រប​ខ្លួន កែទម្រង់ និង​វិវឌ្ឍន៍​។​

​គួរបញ្ជាក់​ផងដែ​រៈ​រយៈកាល​ជាង​១០​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៦​មកដល់​បច្ចុប្បន្ននេះ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ អ .​ស . ប​.​ក្នុង​ចំនួន​ប្រមាណ​ជា​៥.០០០​នាក់ ដែល​ក្នុងចំណោម​នោះ​មាន​កម្លាំង​នារី​ប្រមាណ​ជា​២០០​នាក់​ផងដែរ​។៕S/​MN

ចំណងជើង​រូបៈ​កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់ខ្ពស់​ក្នុងការ​បរិច្ចាគ​កម្លាំង​បេសកកម្ម​រក្សា​សន្តិភាព អ​.​ស​.​ប​. ជាពិសេស​កម្លាំងយោធា​នា​រី​។