​ស្វែងយល់​ពី​ប្រទេស​ចិន​ថ្មី ៖ “​បុប្ផា​ក្តីសង្ឃឹម​” នៃ​បទពិសោធន៍​ចិន​រីក​ស្គុះស្គាយ នៅ​ប្រទេស​កម្ពុជា​

798
ចែករម្លែក

ពេល​ថ្មីៗ​នេះ លោក ជា មុនី​ប្ញ​ទ្ធិ ប្រធាន​នាយកដ្ឋាន​ផែនការ និង​គម្រោង​នៃ​វេទិកា សម្ព័ន្ធ​សង្គម​ស៊ីវិល​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា អតីត​ប្រធាន​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជ បណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នកបកប្រែ​សៀវភៅ​“​ស៊ី ជីន​ភីង ៖​អភិបាលកិច្ច​ប្រទេស​ចិន​” ជា​ភាសា​ខ្មែរ បានផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត ។ លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​នៃ​ការអភិវឌ្ឍន៍​ដែល​ប្រទេស​ចិន​ទទួលបាន​ក្នុង​រយៈពេល ៧០​ឆ្នាំ បន្ទាប់ពី​ប្រទេស​ចិន​ថ្មី​ត្រូវបាន​បង្កើតឡើង ។ លោក​បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍន៍ នៃ​ជនបទ​ថ្មី រថភ្លើង​ល្បឿន​លឿន អាកាសចរណ៍ អវកាស​ចរណ៍ បណ្តាញ​វត្ថុ​និង​វត្ថុ សូ​ហ្វ​វែ​ល​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ទូទាត់​តាម​ឧ​បរ​កណ៍​ចល័ត​ជាដើម ដែលជា នាម​បណ្ណសំ​ខាន់​របស់​ប្រទេស​ចិន​នោះ កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​ពិភពលោក ទាំងមូល ។ ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លងទៅ ប្រទេស​ចិន​បានទទួល​សមិទ្ធផល​ច្រើន គួរឱ្យកត់សម្គាល់ ។​

​ក្រោយពី​ឆ្នាំ ២០០៩ រៀងមក លោក ជា មុនី​ប្ញ​ទ្ធិ ត្រូវ​មក​ទស្សនា​ប្រទេស​ចិន​ច្រើនដង ជា​រៀងរាល់ឆ្នាំ ។ លោក​តែងតែ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​បុព្វហេតុ​នៃ​ការ​កាត់ បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៃ​ប្រទេស​ចិន ។​

​លោក​បាន​បញ្ជាក់ថា ប្រទេស​ចិន​បានរួម​វិភាគទាន​ច្រើនជាងគេ​ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ​លើ​ពិភពលោក ។ បទពិសោធន៍​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រទេស ចិន​អាចជួយ​បំផុសគំនិត​ដល់​ប្រទេស​កម្ពុជា ។​

​លោក​មានការ​យល់ដឹង​យ៉ាង​ស៊ីជម្រៅ​អំពី​ការកសាង​ជនបទ​ថ្មី និង​យុទ្ធសាស្ត្រ​ស្តារ តំបន់​ជនបទ​របស់​ប្រទេស​ចិន ។ លោក​បាន​បញ្ជាក់ថា​ប្រទេស​ចិន​អាច​កាត់បន្ថយ ភាពក្រីក្រ​យ៉ាង​ឆាប់រហ័ស ដោយ​សារបាន​កែលម្អ​ប្រព័ន្ធ​ផ្លូវថ្នល់​ក្នុង​តំបន់​ជនបទ និង​ធ្វើការ​អភិវឌ្ឍន៍​ដោយ​ច្នៃប្រឌិត​ក្នុង​តំបន់​ជនបទ ។ នៅពេល​ដំបូង​ដែល​អនុវត្ត គោលនយោបាយ​កែទម្រង់ និង​បើកចំហ រដ្ឋាភិបាល​ចិន​បាន​លើកឡើងថា​“​បើ​ចង់បាន ជីវភាព​ធូរធារ ត្រូវ​សាងសង់​ផ្លូវ​ជាមុន​” ។ សព្វថ្ងៃ រដ្ឋាភិបាល​ចិន​បានដាក់​ចេញ​នូវ គោលនយោបាយ​ដែល​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​នឹង​ទីរួមស្រុក​សាងសង់​ផ្លូវ ត​ភ្ជាប់​នឹង​ភូមិ ដែល​បាន​កែលម្អ​ល័ក្ខខ័ណ្ឌ​នៃ​ប្រព័ន្ធ​គមនាគមន៍​ក្នុង​តំបន់​ជនបទ​ចិន ។

ម្យ៉ាងទៀត វិធានការ​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការអភិវឌ្ឍ​វិស័យ ទេសចរណ៍ ឧស្សាហកម្ម​ពិសេស និង​វប្បធម៌​ជាដើម​បាន​ចាក់​បញ្ចូល​កម្លាំងចលក​រ​ថ្មី សម្រាប់​ការអភិវឌ្ឍន៍​នៃ​តំបន់​ជនបទ ។ ជាពិសេស ការអភិវឌ្ឍន៍​នៃ​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​ពិសេស​តាម​តំបន់​ជនបទ បាន​ជួយ​ជំរុញ​ការ​បង្កបង្កើនផល និង​ការ បង្កើន​ចំណូល​របស់​ប្រជាកសិករ​ហើយ​បានធ្វើឱ្យ​តំបន់​ជនបទ​ទទួល​បានការ​រីកចម្រើន ដែលមាន​លក្ខណៈពិសេស ពិពិធ​កម្ម និង​និរន្តរភាព ។ នេះ​មិន​គ្រាន់តែ​បានរួម​ចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​ជនបទ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជៀសវាង ពី​ការកើតមាន​បញ្ហា​ក្រីក្រ​ឡើងវិញ​ទៀតផង ។

​ក្រៅពី​ការកាត់បន្ថយ​ភាពក្រីក្រ លោក​ក៏មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការរីក ចម្រើន​នៃ​វិស័យ​អប់រំ​របស់​ប្រទេស​ចិន​ដែរ ពិសេស​គឺ​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​អប់រំ ។ តាម​ទស្សនៈ​របស់លោក ប៉ុន្មាន​ឆ្នាំនេះ​និស្សិត​បរទេស​ដែល​ទៅ​បន្ត​វិជ្ជា​នៅ​ប្រទេស​ចិន មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ហើយ​រៀន​មុខវិជ្ជា​គ្រប់​ប្រភេទ ។

លោក​បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន​បាន​រក្សា​ការ ផ្លាស់ប្តូរ​ទស្សន​កិច្ចកា​ន់​តែ​ស្អិតល្មួត ដែល​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស ទាំងពីរ​លើ​វិស័យសេដ្ឋកិច្ច និង​វប្បធម៌​ជាដើម ជាពិសេស​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​អប់រំ ដែល​បានធ្វើឱ្យ​ប្រទេស ចិន​ក្លាយទៅជា​ទីដៅ​ចម្បង​សម្រាប់​ការបន្ត​វិជ្ជា​របស់​និស្សិត​ខ្មែរ ។ នៅពេល​ធ្វើជា ប្រធាន​វិទ្យាស្ថាន​ខុង​ជឺ លោក​បាន​ខិតខំ​យ៉ាង​ពេញទំហឹង​ដើម្បី រួមចំណែក​ក្នុងការ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​កម្ពុជា និង​ចិន ។

​លោក​បាន​បញ្ចេញយោបល់​ថា ចំណុច​គន្លឹះ​នៃ​កិច្ចសហប្រតិបត្តិការ​អប់រំ​កម្ពុជា​-​ចិន​គឺ “​ចេះ​ភាសា​” “​ច្របាច់​បញ្ចូល​គ្នា​ផ្នែក​វប្បធម៌​” និង​“​ផ្សព្វផ្សាយ​ឱ្យបាន​ទូលាយ​” ។ យើង​ត្រូវខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភាសា បង្កើន​ការផ្លាស់ប្តូរ​អំពី វប្បធម៌​ប្រពៃណី ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​នៃ​ចំណងមិត្តភាព​កម្ពុជា​-​ចិន ទទួល​បន្ត និង​ពង្រឹង​ចំណងមិត្តភាព​បែបនេះ​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។

​លោក​សង្ឃឹមថា នាពេលខាងមុខ​នឹង​អាចមាន​ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ​នៃ​ប្រទេស ចិន​កាន់តែច្រើន​ទៅ​ចូលរួម​ការអភិវឌ្ឍ​បុព្វហេតុ​សង្គម​ស៊ីវិល​កម្ពុជា​រៀបចំ​ការបណ្តុះ បណ្តាល​បច្ចេកទេស​កសិក​ម្ម ផ្តល់​បទពិសោធន៍​ចិន និង​ក្តី​ប្រាជ្ញា​ចិន​ដល់​ប្រជា កសិករ​ខ្មែរ ៕ ដោយ ស៊ឺន យ៉ាន​