​ស្វែងរក​សម្រស់​ស្អា​តនៃ​“​ស្នាមញញឹម​អង្គរ​”

534
ចែករម្លែក

“​កម្មវិធី​សម្តែង​សិល្បៈ ស្នាមញញឹម​អង្គរ ដែល​រួមគ្នា​ផលិត​ដោយ​ប្រទេស​ចិន និង​កម្ពុជា ជា​គំរូ​ដ៏​សំខាន់​អំពី​ការផ្លាស់ប្តូរ​អរិយធម៌ ។​” ប៉ុន្មាន​ថ្ងៃមុន សន្និសីទ​ស្តីពី​ការសន្ទនា អរិយធម៌​អាស៊ី​បានប្រារឰ​នៅ​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន ។ សម្រស់​ស្អា​តនៃ “​ស្នាមញញឹម​អង្គរ​”​បាន​ត្រូវគេ​រកឃើញ​ជាថ្មី​ម្តងទៀត​ក្នុងឱកាស​សន្និសីទ​នេះ ហើយ​បានបង្ហាញ​ពី​គោលដៅ​ដែល​រួមគ្នា​ដើរ​ឆ្ពោះទៅកាន់​ភាពល្អ​ផូរផង់ ។​

​កម្មវិធី​សម្តែង​សិល្បៈ​“​ស្នាមញញឹម​អង្គរ​”​ត្រូវ​សម្តែង​នៅ​ប្រទេស​កម្ពុជា​បាន ៩ ឆ្នាំ​ហើយ សរុប​ជាង ៤០០០ លើក ហើយ​មាន​ទេសចរ ២ លាន​នាក់ ដែល​មកពី​ប្រទេស និង​តំបន់ ចំនួន​ជាង ៥០ បាន​ទៅ​ទស្សនា​កម្មវិធី​នេះ ។ ជាពិសេស​កម្មវិធី​នេះ បាន​ជាប់​លំដាប់ លេខ ១ នៅ​ទីផ្សារ​សម្តែង​សិល្បៈ​នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៩ ឆ្នាំ​ជាប់ៗ​គ្នា ។​

​លោក ថោ​ន ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​មានប្រសាសន៍ថា “​ស្នាម ញញឹម​អង្គរ​”​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បានក្លាយ​ទៅ កម្មវិធី​ដ៏​ល្អ​ប្រណីត​ក្នុង​ប្រព័ន្ធ​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​ជា​គំរូ​នៃ​កិច្ច​សហ ប្រតិបត្តិការ​ទេសចរ​ណ៍រ​វាង​ប្រទេស​កម្ពុជា និង​ចិន ។

​ក្រុមហ៊ុន​វិនិយោគ​ការសម្តែង​កម្ម វិធី​សិល្បៈ​ខេត្តសៀមរាប​កម្ពុជា ដែលជា​ក្រុមហ៊ុន គ្រប់គ្រង​កម្មវិធី​“​ស្នាមញញឹម​អង្គរ​” មាន​បុគ្គលិក​ការងារ​ជាង ២០០ នាក់ ក្នុងនោះ​មាន ជនជាតិខ្មែរ​ជាង ១៧០ នាក់ ។

​លោក​អគ្គនាយក​ក្រុមហ៊ុន តៃ ស៊ី​ប៉ាវ បាន​គូសបញ្ជាក់ថា​បុគ្គលិក​ជា​ជនជាតិខ្មែរ ភាគច្រើន ធ្វើ​ការងារ​ផ្សេងទៀត​នៅពេល​ថ្ងៃ ហើយ​មក​ចូលរួម​កម្មវិធី​សម្តែង​សិល្បៈ នៅពេល​យប់ ។ ពួកគេ​អាច​ទទួលបាន​ច​ណូ​ល​ដែលមាន​ចំនួន​ជាង ៥០% នៃ​ចំណូល​សរុប​របស់​ខ្លួន ។

​លោក​បន្តទៀតថា បុគ្គលិក​ឆ្នើម​ដែល​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ជា​រៀងរាល់ឆ្នាំ​នោះ ភាគច្រើន​ជា​បុគ្គលិក​ជនជាតិខ្មែរ ។ រាល់​ពេលដែល​ក្រុមហ៊ុន​រៀបចំ​សកម្មភាព​ផ្លាស់ ប្តូរ​វប្បធម៌​ចិន បុគ្គលិក​ជា​ជនជាតិខ្មែរ​របស់​ក្រុមហ៊ុន​តែងតែ​ចុះឈ្មោះ​យ៉ាងសកម្ម ដើម្បី​ចូលរួម​សកម្មភាព​ទាំងនោះ ពីព្រោះ​ពួកគេ​សុទ្ធតែ​ចង់ទៅ​បន្ត​ការសិក្សា និង​ចូល រួម​កម្មវិធី​ផ្លាស់ប្តូរ​គ្នា​ក្នុងប្រទេស​ចិន ។​

​លោក តៃ ស៊ី​ប៉ាវ បាន​សង្កត់ធ្ងន់ថា ក្រោយពី​តំបន់​គំនិត​ច្នៃប្រឌិត​វប្បធម៌​ចិន​-​កម្ពុជា​ត្រូវ បាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន​នឹង​កែលម្អ​បន្ថែមទៀត​នូវ​កម្មវិធី​សម្តែង សិល្បៈ​“​ស្នាមញញឹម​អង្គរ​” ។ ពេល​ដំបូង​មានតែ​ទស្សនិកជន​រាប់សិប​នាក់មក​ទស្សនា កម្មវិធី សម្តែង​សិល្បៈ​នេះ តែ​ពេលនេះ​យើង​អាច​ទទួល​ទស្សនិកជន ៣​សែន​នាក់​ក្នុង មួយឆ្នាំ ។ នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ការទទួលស្គាល់ និង​ការស្រឡាញ់​ចូលចិត្ត​របស់ ទស្សនិកជន​ចំពោះ​កម្មវិធី​សម្តែង​សិល្បៈ​នេះ ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​អំពី​គោលដៅ ដែល​រួមគ្នា​ដើរ​ឆ្ពោះទៅកាន់​ភាពល្អ​ផូរផង់ ៕ ដោយ យូ ជាំ​ង​នី​ង​

#