​ហង្ស​សូ​រី​យ៉ាន់​ជាតា​រា​ម៉ូ​ដែល​លេចធ្លោ​មួយរូប​ទៀត​ដើម​ឆ្នាំនេះ​

339
ចែករម្លែក
  • 25
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​កញ្ញា​ហង្ស​សូ​រី​យ៉ាន់​ដែលមាន​មុខមាត់​និង​ទម្រង់​ដូច​កូនកាត់​នោះ​កំពុងតែ​ទទួល​ប្រជាប្រិយភាព​និង​ជាតា​រា​ម៉ូ​ដែល​លេចធ្លោ​មួយរូប​ទៀត​ដើមឆ្នាំ​២០១៩​នេះ​។​បើទោះបីជា​នាង​មិនអាច​ដណ្តើម​ម្កុដ​បរ​វក​ញ្ញា​ពិភពលោក​(Miss Gobal 2019)​ក៏ដោយ​កាលពី​ថ្មីៗ​នេះ​។​

​កញ្ញា​ហង្ស​សូ​រី​យ៉ាន់​បាន​ប្រាប់ឱ្យដឹង​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា​ការ​ទៅ​ចូលរួម​ប្រឡង​នេះ​ជា​លើកទីមួយ​សម្រាប់​កញ្ញា ហើយ​កញ្ញា​ក៏បាន​ប្រឹងប្រែង​បង្ហាញ​ពី​សមត្ថភាព ឆ្លងកាត់​ការប្រឡង​ជាច្រើន ទម្រាំ​តែ​ឈាន​មកដល់​ជម្រើស​ចុងក្រោយ​១០​នាក់​ដែល​នាង​គិតថា​មិន​ងាយស្រួល​ទេ​។​ជាមួយនឹង​ឈុត​តំណាង​ជាតិ​ដែល​យកទៅ​ប្រកួត​នោះ​មាន​ឈ្មោះថា​”​ព្រះថោង​នាងនាគ​”​នៅពេលដែល​ស្លៀកពាក់​ដើរ​បង្ហាញ​ក្នុង​ការប្រឡង ក៏មាន​ការគាំទ្រ​ច្រើន​ផងដែរ​។

​តារា​ម៉ូ​ដែល​រូបនេះ​បាន​បាន​បង្ហើប​ថា ទោះបីជា​វិល​មក​ស្រុក​វិញ​មិនអាច​យក​ជ័យលាភី​ណាមួយ​ក៏ដោយ នាង​នៅ​បន្តការងារ​សិល្បៈ​របស់​នាង​ដដែល និង​មិន​បោះបង់ចោល​ឡើយ​។ ការប្រឡង​លើក​នេះ បាន​ជម្រុញ​ឱ្យ​នាង​បន្ត​ឆន្ទៈ​ទៅមុខ​និង​បង្កើន​សមត្ថភាព​ក្នុង​ទីផ្សារ​ម៉ូ​ដែល​ថែមទៀត​ខណៈ​នាង​រំពឹងទុក​និង​គិត​ខុសពី​គេ​វិញ​ថា នាង​កាន់​តែមាន​ប្រជាប្រិយភាព​ជាង​មុន និង សំបូរ​ការងារ​ជាង​មុន​ទៅវិញ​។​

​កញ្ញា​ហង្ស​សូ​រី​យ៉ាន់​បាន​រំភើប​យ៉ាងខ្លាំង​នៅពេលដែល​នាង​បាន​ជួប​MissGlobal​មកពី​ប្រទេស​ផ្សេងៗ​ជាច្រើន​។​នៅពេលដែល​កញ្ញា​និយាយថា​មកពី​កម្ពុជា​គឺ​ពួកគាត់​ស្គាល់​សរសើ​កម្ពុជា​ហើយ​ធ្លាប់​មកលេង​ប្រាសាទអង្គរវត្ត​និង​មានបំណង​ចង់​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​ទៀតផង​។ អាច​និយាយបានថា កម្ពុជា​កាន់តែ​រី​កច​ម្រើ​ម មាន​បរទេស​កាន់តែច្រើន​ស្គាល់​កម្ពុជា នេះ​គឺជា​មោទនភាព​ខ្លាំង​មែនទែន​។​

​សូមបញ្ជាក់ថា វត្តមាន​តំណាង​កម្ពុជា កញ្ញា ហង្ស សូ​រី​យ៉ាន់ ដែលជា Miss Global Cambodia បាន​ត្រឡប់មក​ក្ពុ​ជា​វិញ ទាំង​ស្នាមញញឹម មោទនភាព និង​ភាពជឿជាក់ ក្រោយពី​ចូលរួម​ប្រឡង ក្នុង​កម្មវិធី​ប្រកួត​MissGlobalInternational​។​បើទោះជា​មិនបាន​គ្រង​ម្កុដ​ក៏ដោយ​តែ​កញ្ញា​បានជា​ប់​ឈានដល់​វគ្គ Top 10​ក្នុងការ​ប្រឡង​ដែលមាន​ប្រទេស​ចូល​ចូល​ជាង​៦០​ប្រទេស​គួរ​ឲ្យ​សរសើរ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩៕S/​