​ហាង​គោដុត​ដណ្តើម​គ្នា​បង្អួត​ដល់​ភ្ញៀវ​ខ្លាច​មើលមិនឃើញ​

405
ចែករម្លែក
  • 9
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​ក្រុង​បាត់ដំបង​ក្រោយពី​ការដាក់​តាំង​លក់​គោដុត​ទាំងមូលៗ​នៅមុខ​ហាង​មួយរយៈ​ពេល​វែង​រួចមក​ឥឡូវ​គេ​សង្កេតឃើញ​មាន​ហាង​ជាច្រើន​បានដាក់​តាំង​លក់​គោដុត​ទាំងមូលៗ​នៅក្បែរ​ចិញ្ចើមផ្លូវ​តែម្តង​។​ដើម្បី​បង្អួត​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ផង​ជាពិសេស​បង្ហាញ​ដល់​អតិថិជន​ដែល​ចូលចិត្ត​ស៊ីផឹក​ក្លែម​សាច់​គោដុត​ក្តៅៗ​តែម្តង​។​

​ដោយ​មិន​ឈឺក្បាល​វិលមុខ​ចំពោះ​បម្រាម​របស់​ក្រសួង​ធម្មការ​និង​សាសនា​និង​អាជ្ញាធរ​ដែនដី​ទេ​។​ចំពោះ​ការដាក់​តាំង​លក់​គោដុត​សម្ញែង​នៅមុខ​ហាង​នីមួយៗ​នេះ​មិនដឹង​លោក​អភិបាលក្រុង​ដឹង​ឬក៏​ធ្វើ​មិនដឹង​នោះទេ​។​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​នៅតាម​ហាង​គោដុត​មួយចំនួនធំ​បាន​យក​គោ​ទាំងមូល​កាត់​តែ​ក្បាល​ចេញ​យកមក​ដាក់​ដោត​នឹង​ដែក​ស្រួច​ហើយ​ដុត​ធ្យូង​អាំង​ឡើង​ក្រហម​រងាល​ដើម្បី​បង្អួត​ភ្ញៀវ​តាម​ដងផ្លូវ​ថែមទៀត​។​

​ដោយ​គ្មាន​ការបិទបាំង​ហើយក៏​លែង​ខ្លាចញញើត​ចំពោះ​បម្រាម​របស់​ក្រសួង​ធម្មការ​និង​ដាស​នា​និង​ពិសេស​អាជ្ញាធរ​ឃុំ​សង្កាត់​ស្រុក​ឬ​ក្រុង​ទៀតឡើយ​។​ព្រោះ​មុខរបរ​គោដុត​នេះ​ដំបូង​កាក់កប​ខ្លាំងណាស់​ចំពោះ​អ្នក​ក្លែម​។​ពាក់ព័ន្ធ​ករណីនេះ​លោក​ផេង​សិទ្ធី​អភិបាលក្រុង​បាត់ដំបង​អ្នកយកព័ត៌មាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ជុំវិញ​ការដាក់​លក់​គោដុត​ទាំងមូល​នៅមុខ​ហាង​គ្មាន​ការបិទបាំង​លោក​ឆ្លើយថា​ជាប់រវល់​ក៏​ដាច់​ទូរស័ព្ទ​ទៅ​៕S/

​ ​ ​ ​រូប​ថ​តៈ​ការដាក់​តាំង​គោដុត​យ៉ាង​ចំហរ​គ្មាន​បិទបាំង​ទេ​