​ហាង​បញ្ចាំ​មួយកន្លែង​ដុស​ស្លែ​ត្រូវ​ប៉ូលិស​ផ្អាក​បណ្តោះអាសន្ន​ព្រោះ​រកស៊ី​គ្មាន​ច្បាប់​

1021
ចែករម្លែក

(​បាត់ដំបង​)៖​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៦​ប៉ូលិស​ស្នងការ​នគរបាល​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​​បាល​សង្កាត់​ចម្ការ​សំរោង​បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះ​រកស៊ី​បញ្ចាំ​និង​ទិញ​ផល​ចោរកម្ម​ដុស​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ​រក​​ឃើញ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដោយ​ឳ្យ​ធ្វើ​កិច្ចសន្យា​ផ្អាក​បើក​រកស៊ី​បញ្ចាំ​តទៅទៀត​បើ​បើក​រកស៊ី​មុខរបរ​ផ្សេង​
​អាច​បើក​បាន​។​

​លោក​ឌី សារិទ្ធ​នាយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចម្ការ​សំរោង​បាន​ឳ្យ​ដឹងថា​ផ្ទះ​បើក​រកស៊ី​បញ្ចាំ​ដុស​ស្លែ​នេះ​មាន​​ម្ចាស់​ឈ្មោះ​អា​មី​នៅ​ភូមិ​វត្ត​លៀប​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​។​
​ផ្ទះ​បញ្ចាំ​នេះ​ធ្លាប់​ត្រូវ​នគរបាល​ក្រុង​បាត់ដំបង​ចុះ​ចាប់​សម្ភារៈ​ដែល​ទិញ​ផល​ចោរកម្ម​តាម​ពាក្យបណ្តឹង​​របស់​ម្ចាស់​ទូរស័ព្ទ​ដែល​ចោរលួច​ហើយ​យកទៅលក់​នៅ​ហាង​នេះ​។​

ក្រៅពី​រកស៊ី​បញ្ចាំ​និង​លក់​ទូរស័ព្ទ​នូវមាន​បញ្ចាំ​​ម៉ូតូ​និង​គ្រឿងក្នុង​ម៉ូតូ​ដូចជា​ប្រអប់​កុង​ទ័​រ កង់​ម៉ូតូ​និង​សម្ភារៈ​ជាច្រើន​ទៀត​ភាគច្រើន​ទិញ​របស់​ចោរ​ទិញ​ថោក​លក់​ថ្លៃ​។​​ក្រៅពី​កន្លែង​នេះ​នៅមាន​កន្លែង​រកស៊ី​បញ្ចាំ​ជាច្រើន​ទៀត​ដូចជា​នៅ​កាច់ជ្រុង​ផ្លូវបត់​ចូល​វត្ត​លៀប​ក្និ​ង​ភូមិ​
​វត្ត​លៀប​សង្កាត់​ចម្ការ​សំរោង​និង​នៅ​សង្កាត់​ស្វាយប៉ោ សង្កាត់​ព្រែក​ព្រះ​ស្រេច​ក្រុង​បាត់ដំបង​និង​សង្កាត់​មួយចំនួន​ទៀត​។

ប៉ុន្តែ​ខាង​ប៉ូលិស​ប៉ុស្តិ​និង​ប៉ូលិស​ក្រុង​មិនទាន់​ចាត់ការ​ទេ​ប្រហែល​ទុក​ចិញ្ចឹម​ឆ្នាំង​ដូចជា​មេ​កត់​កន្ទុយលេខ​​ឆ្នោត​ជាដើម​។​បញ្ហា​ទាំងនេះ​ទាល់តែ​លោ​កស ថេត​ស្នងការ​ខេត្ត​ហ៊ាន​វះកាត់​ទើប​អស់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ប៉ូលិស​ចុះ​ផ្អាក​កន្លែង​កុងស៊ីបញ្ចាំ​នៅ​ភូមិ​វត្ត​លៀប​

​ ​
​ ​ ​

#