​ហាប់​គី​ដូ​កម្ពុជា កាន់តែ​រីកចម្រើន ក្រោម​ការតាមដាន​ពី ហាប់​គី​ដូ​កូរ៉េ​

159
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖
លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​ហាប់​គី​ដូ ជ្រើសរើស​ជើងឯក ផ្នែក​សម្តែង “​ស្នៀត​ការពារ​ខ្លួន​” នេះ គឺ​ដើម្បី​ជួយ​អភិវឌ្ឍន៍ និង​ជំរុញ​វិស័យ​កីឡា​ហាប់​គី​ដូ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន យ៉ាងខ្លាំង​។​

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រកួត ជ្រើសរើស​ជើងឯក ផ្នែក​សម្ដែង​ដោយ​បង្ហាញ នូវ​ស្នៀត​ការពារ​ខ្លួន កន្លងមកនេះ​។ ក្នុងពេល​ប្រឡង​សម្ដែង​នេះ មានការ​ចូលរួម​ត្រួតពិនិត្យ ពី​សំណាក់​គ្រូធំៗ រួមជាមួយ​លោក ម៉ក់ សំអុល ដែលជា​ប្រធាន​សហព័ន្ធ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា​។​

​លោក​បាន​បន្តថា សម្រាប់​ការប្រកួត​លើក​ទី​១ របស់​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​នេះ ដើម្បី​ពង្រឹងសមត្ថភាព​របស់ កីឡាករ​-​កីឡាការិនី ហាប់​គី​ដូ​កម្ពុជា ឈានចូល​កម្រិត​អន្តរជាតិ នា​អនាគត​។​

​ហាប់​គី​ដូ ជា​សហព័ន្ធ​មួយ ដែល​បានទទួល​ការ​ទ្រទ្រង់ នូវ​ថវិកា ពី​សមាជិក​ប្រតិបត្តិ​របស់ខ្លួន និង​បានទទួល​ពី​ផ្នែក​ឯកជន និង​បណ្ដា​ក្លិប ដែលជា​សមាជិក ។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមទៀតថា សព្វថ្ងៃនេះ សមាគម​កីឡា​ហាប់​គី​ដូ សាធារណរដ្ឋ​កូរ៉េ កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់ នៃ ដំណើរ​វិវត្តន៍ របស់​កីឡា​ហាប់​គី​ដូ​កម្ពុជា ហើយ​ពួកគេ ក៏បាន​បង្ហើប​ពី គម្រោង​ជួយ​បន្ថែម លើ​ចំណុច​ខ្វះខាត របស់​កម្ពុជា​ផងដែរ ប្រសិនបើ​កម្ពុជា រក្សា​ឆន្ទៈ​ខំប្រឹង និង​អភិវឌ្ឍន៍​បន្ដទៀត​៕v

#