​ហួស​និយាយ​!​ខឹង​បងស្រី​មក​យក​ម៉ូតូ​វិញ​ឱ្យ​មិត្តភក្តិ​ដេញតាម​វាយ​ខ្ទេច​ម៉ូតូ​

1100
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​វ័យក្មេង​ម្នាក់ ទ្រហោយំ ក្នុង​សភាព​ស្តាយស្រណោះ បន្ទាប់ពី​ប្អូនប្រុស​សំណ​ប់​ចិត្ត​ឱ្យ​មិត្តភក្តិ​ដេញតាម​វាយ ទាត់ ធាក់ ម៉ូតូ បណ្តាល​ឲ្យ​រង​ការខូចខាត បាក់បែក ស្តុ​ប គ្រឿង មួយចំនួន ក្នុង​ហេតុផល ខឹង​បងស្រី​យក​ម៉ូតូ​ទៅវិញ​។​ដោយ មិន​ទុក​ឲ្យ​រូបគេ​ជិះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​អ្នកដំណើរ​តាមផ្លូវ កាលពី​វេលា​ម៉ោង​៥ ល្ងាច​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​សម្តី​នារី​រងគ្រោះ ឈ្មោះ ស្រី លីន អាយុ​២២​ឆ្នាំ មុខរបរ រៀន​អ៊ុតសក់ មាន​ទីលំនៅ ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ប្អូនប្រុស បាន​ខ្ចី​ម៉ូតូ​របស់ខ្លួន ម៉ា​កនិច ពណ៌ ខ្មៅ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FB- 9008 ជិះ​ជាមួយ​មិត្តភក្តិ​គេ​ម្នាក់ទៀត​។ ក៏ប៉ុន្តែ​មុននឹង​ប្អូន​យក​ម៉ូតូ​ជិះ សូម​ឲ្យ​ជូនទៅ​ដាក់​នៅ​កន្លែង​រៀន សំអាង​ជាមុនសិន រង់ចាំ​ដល់​ល្ងាច មេត្តា​សូម​ទៅ​យកមក​ផ្ទះ​វិញ​ផង​។

តែ​ផ្ទុយទៅវិញ រហូតដល់​យប់​ម៉ោង​រៀន​ហើយ នៅតែ​មិនឃើញ​ប្អូនប្រុស​សំណ​ប់​ចិត្ត​ទៅយក​ទៀត ចាំ​យូរពេក ជិះ​ម៉ូតូឌុប​មកដល់​ផ្ទះ ទាយក​កូនសោ​ម៉ូតូ ចាក់​ជិះ ក្នុង​គោលបំណង​ទៅរក​ទិញ​កញ្ចក់​មើល​ក្រោយ​ដាក់​ម៉ូតូ ដើម្បី​ត្រៀម​ជិះ​ទៅ​ពិធីមង្គលការ មិត្តភក្តិ នៅ​ខេត្តកណ្តាល នា​ថ្ងៃស្អែក ។​គ្រាន់តែ​ជិះ​ម៉ូតូ​ចេញពីផ្ទះ មកដល់​លើផ្លូវ​សហព័ន្ធ​រុស្សី ស្រាប់តែ​អាប្អូន រួមជាមួយ​មិត្តភក្តិ​គេ​ម្នាក់ទៀត ដេញតាម​មក​ទាន់ ចាប់វាយ​ម៉ូតូ ឡើង​ទាត់ ធាក់ ដួល បណ្តាល​ឲ្យ​រង​ការខូចខាត ផ្អើល​អ្នកដំណើរ​តាមផ្លូវ ហើយ​ពួកគេ​នាំគ្នា​រត់គេចខ្លួន​បាត់អស់ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ នគរបាល​ប៉ុស្តិ៍​កា​កាប​១ ចុះជួយ​អន្តរាគមន៍ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ទើប​ដឹង​រឿង បងប្អូន​បង្កើត ឈ្លោះ​គ្នា​រឿង​ដណ្តើម​ម៉ូតូ​គ្នា​ជិះ ហើយ​នារី​ខាងលើ​ក៏​មិន​ប្តឹងផ្តល់​អ្វី​ដែរ បាន​ត្រឹម​ទ្រហោយំ​នឹក​ស្តាយ ស្រណោះ​ម៉ូតូ​ខ្លួន ហើយ​យកទៅ​ជួសជុល​ខ្លួនឯង ៕S/

​ហួស​និយាយ​!​ខឹង​បងស្រី​មក​យក​ម៉ូតូ​វិញ​ឱ្យ​មិត្តភក្តិ​ដេញតាម​វាយ​ខ្ទេច​ម៉ូតូ​