​ហេង​នរៈ​កក្កដា​ឆ្លើយឆ្លង​រឿង​រកាំរកូស​របស់​ម​ហា​ហង្ស

1080
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​តារា​សម្តែង​ហេង​នរៈ​កក្កដា​បាន​ចេញមុខ​ឆ្លើយឆ្លង​នឹង​រឿងរ៉ាវ​របស់​តារា​សម្តែង​ហង្ស​សម្បើម​ស័​ក្ដ​ចំពោះ​បញ្ហា​លុយកាក់​ដែល​រូបលោក​ធ្លាប់​ទទួលបាន​ដោយ​មិន​ធ្លាប់​ជួប​បញ្ហា​បែបនេះ​ដូច​តារា​ខាងលើ​បកស្រាយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះទេ ។

​លោក ហេង នរៈ​កក្កដា បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​«​ខ្ញុំ​សូម​បញ្ចេញយោបល់​បន្តិច សម្រាប់​ខ្ញុំ​ថត​ឱ្យ​ផលិតកម្ម (​មហាហង្ស​) ខ្ញុំ​ដូចជា​អត់​ដែលមាន​បញ្ហា​កើតឡើង​ចឹ​ង​សោះ ចុះ​មិច​គេ​គ្រប់ៗ​គ្នា​មាន​បញ្ហា​រហូត​ចឹ​ង​? ដូច​រាល់ថ្ងៃនេះ​ចឹ​ង។ ខ្ញុំ​កំពុង​បំពេញការងារ​ឱ្យ​ផលិតកម្ម (​មហាហង្ស​) គឺ​ខ្ញុំ​កំពុងតែ​ថត​រឿង​(​ព្រលឹង​) ។

ខ្ញុំ​និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​ថត​ឱ្យ​គាត់​ខ្ញុំ​ស៊ី​ថ្ងៃ ហើយ​កុងត្រា​បាន​និយាយថា ថត​ចប់​បាន​មួយអាទិត្យ​បើក​លុយ មែន​! ​ខ្ញុំ​ថត​ចប់​បាន​មួយអាទិត្យ​ខ្ញុំ​បាន​បើក​លុយ​ទាំងអស់​មែន ហើយ​ស្រួល​ធ្វើការ​ជាមួយ​ខាង​ពួកគាត់​ទៀត​.! តែ​មិច​បាន​ពួកគាត់​តែងតែមាន​បញ្ហា​រហូត​ចឹ​ង​?

តែ​សម្រាប់​ខ្ញុំ​គឺ​វា​មិនដែល​មានរឿង​អី​កើតឡើង​សោះ អ្វីដែល​សំខាន់បំផុត គឺ​យើង​ត្រូវ​មក​ថត​អោយទាន់​ពេលវេលា គោរព​តាម​លក្ខខណ្ឌ​ក្នុង​កុងត្រា​នឹង​តាម​នៅ​អ្វីដែល​យើង​និយាយ​គ្នា​..! ខ្ញុំ​សង្ឃឹមថា​ភាគី​ទាំងសងខាង​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន​ឆាប់ៗ​នេះ​។

​ការភ្ជាប់​ឃ្លា​បែបនេះ ក៏​ព្រោះតែ តារា​សម្តែង កក្កដា បាន​មើលឃើញ​ពី​បញ្ហា​ដែល លោក ហង្ស សម្បើម​ស័​ក្ត បាន​បញ្ចេញ​អារម្មណ៍​ថា ខាង​មហាហង្ស មិនទាន់បាន​ទូទាត់​ប្រាក់​ដែល​លោក​បាន​ថត​រឿង ចប់សព្វគ្រប់​ហើយ តែ​ខាង​ផលិតកម្ម​នៅតែ​មិនទាន់បាន​បើក​លុយ​ឱ្យ​គ្រប់​ចំនួន​។​

​ចំណែក លោក ចាងហ្វាង មហាហង្ស បានឱ្យដឹងថា ហេតុផល​ដែល​ខាង​មហាហង្ស​មិន​ព្រម​បើក​លុយ​៥០​ភាគរយ​ឱ្យ​លោក ហង្ស សម្បើម​ស័​ក្ដ គឺ​បណ្ដាលមកពី​លោក​មិន​បានមក​ថត​ភាពយន្ត​រឿង​«​សង្គ្រាម​មរតក​»​អោយ​ចប់សព្វគ្រប់​តាម​អ្វីដែល​បាន​ព្រមព្រៀង​នោះទេ។ ដោយ​ភាពយន្ត​ទាំងមូល​មាន​ចំនួន​៥០​ភាគ តែ​ភាពយឺតយ៉ាវ ដែល​បណ្ដាលមកពី​លោក ហង្ស សម្បើម​ស័​ក្ដ មិនមាន​ពេល​ថត​អោយ​គ្រប់គ្រាន់ ទើប​ធ្វើអោយ​ក្រុមហ៊ុន​សម្រេចចិត្ត​កាត់​ប្លង់​មួយចំនួន​ចោល ហើយ​ថត​បានតែ​៣៨​ភាគ​អោយ​ខាង​ទូរទស្សន៍​។

​លោក​បាន​បញ្ចេញ​ឯកសារ​បណ្ដឹង​មួយ ដែល​មេធាវី​តំណាងឱ្យ​ក្រុមហ៊ុន បាន​ជូនដំណឹង​ឱ្យ​លោក ហង្ស​សម្បើម​ស័​ក្ដ​មក​បំពេញការងារ​ឱ្យ​ចប់សព្វគ្រប់​ដើម្បី​កុំ​ឱ្យមាន​ការសង​ថ្លៃ​ខូចខាត​របស់​ផលិតកម្ម ឬ​ត្រូវ​បង្កក​ប្រាក់កម្រៃ​មិនទាន់​បើក​។

យ៉ាងណាមិញ លោ​កថា​ខ្លួន​សុខចិត្ត​ដំកល់​បណ្ដឹង​នោះ ដោយ​នៅតែ​ប្រកាន់​ជំហរ​បើក​លុយ​ឱ្យ​គ្រប់​ដដែល​ដោយ​គ្រាន់តែ​សម្រេចចិត្ត​បង្កក​ឱ្យ​យូ​រប​ន្ដិ​ត​ប៉ុណ្ណោះ ដើម្បីឱ្យ​បានដឹង​ថាបើ​ពេល​ថត​រឿង​ធ្វើបាប​ផលិតករ គឺ​ផលិតករ​ត្រូវឱ្យ​ធ្វើបាប​វិញ​៕S/​

​ហេង​នរៈ​កក្កដា​ឆ្លើយឆ្លង​រឿង​រកាំរកូស​របស់​ម​ហា​ហង្ស