“​ហេដ្ឋារចនាសម្ព័ន្ធ​រីកចម្រើន​គ្រប់​វិស័យ​គឺ​បាន​ពី​ការប្រឹងប្រែង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​”

85
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០​នៅ​ស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ព្រះវិហារ​មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤២​អណ​ត្តិ​ទី​៥​។​ពិធី​នេះ​វត្តមាន​លោក​បណ្ឌិត​សួន​ខាំ​ឡរ​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​ព្រះវិហារ​។​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ព្រះវិហារ​,​អភិបាល​អភិបាលរង​ក្រុង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​,​ឃុំ​,​សង្កាត់​,​មេភូមិ​,​មេឃុំ​,​ចៅសង្កាត់​ជាច្រើន​រួប​។​

លោក​បណ្ឌិត​សួន​ខាំ​ឡរ​បាន​ថ្លែងថា​”​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​នាពេលនេះ​បានមកពី​ការខិតខំ​ប្រឹងប្រែង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​ដែលមាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នាក់ដឹកនាំ​ធ្វើឱ្យ​ប្រទេស​មាន​សុខសន្តិភាព​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​”​។​

​លោក​អនុប្រធាន​បាន​ជម្រុញ​ដល់​សមាជិក​សមាជិការ​ក្នុង​ជួរ​ក្រុមប្រឹក្សា​ក្រុង​ទាំងអស់​ត្រូវតែ​រួបរួមសាមគ្គី​គ្នា​ចងមិត្ត​និង​មិត្ត​មិនត្រូវ​មានចិត្ត​ថ្នាំងថ្នាក់​ដាក់គ្នា​និង​គ្នា​ទេ​។​ជាពិសេស​មេភូមិ​ចៅសង្កាត់​ត្រូវ​ផ្ដល់​សេវាសាធារណៈ​ឱ្យទាន់​ពេលវេលា​ជូន​ពលរដ្ឋ​ដែល​ពួកគាត់​តម្រូវការ​។​ដោះស្រាយ​ទាន់ពេលវេលា​មាន​តម្លាភាព​យុ​ធ​ត្តិ​ធម៌​ជួន​គាត់​ដើម្បី​ឈានទៅដល់​រក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​បោះឆ្នោត​នាយករដ្ឋមន្ត្រី​អណ​ត្តិ​ក្រោយៗ​ទៀត​៕S/​