​ហេតុអ្វី​បានជា​ផ្តួលរំលំ​ម៉ា​ឌូ​រ៉ូ​នៅវេ​ណេ​ស៊ុ​អេ​ឡា បែរ​ជា​អន្តរាយ​ដល់​ពូ​ទីន​

761
ចែករម្លែក

​ខណៈ​ដែល​មេដឹកនាំ​ប្រឆាំង​ហ្ស័ន ក្វាយ​ដូ ធ្វើការ​ខិតខំ​ចុងក្រោយ​បំផុត​ដើម្បី​បណ្តេញ​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ​ចេញពី​អំណាច បណ្តា​មេដឹកនាំ​ពិភពលោក​នាំគ្នា​គាំទ្រ​​បុរស​របស់​គេ​នៅ​ក្នុង​សមរភូមិ​នេះ​។​

​នៅ​ពីក្រោយ​ក្វាយ​ដូ គឺ​សហរដ្ឋអាមេរិក ជាមួយនឹង​បណ្តា​រដ្ឋាភិបាល​លោកខាងលិច​ភាគច្រើន​បំ​ផុត ខណៈ​ដែល​លោក​ម៉ា​ឌូ​រ៉ូ គាំទ្រ​ផ្កាប់មុខ​ដោយ​រុស្ស៊ី​និង​សម្ពន្ធមិត្ត រួមមាន​​គុយបា បូ​លី​វី​និង​ស៊ី​រី​។

​ប្រឈម​ការបាត់បង់​សំរាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​គឺ ប្រភព​ធនធាន​ប្រេង​ធំ​បំផុត​លើ​លោក ប្រាក់​រាប់​ពាន់​លាន​នៅក្នុង​ការវិនិយោគ​និង​ប្រាក់កំចី​ដែល​រុស្ស៊ី​ផ្តល់​អោយ​រដ្ឋាភិបាល​​របស់​លោក​ម៉ា​ឌូ​រ៉ូ ហើយ​​ក៏​ជាឈ្នាន់​ដ៏​សំខាន់​មួយ​នៅ​ប្រទេស​ជិតខាង​អាមេរិក​ដែល​ជះ​ឥទ្ធិពល​នៅ​ក្នង​តំបន់​។​

​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៨ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទៅកាន់​ប្រទេស​នេះ ក្នុង​ការបង្ហាញ​កម្លាំង​ទល់​នឹង​អន្តរាគមន៍​យោធា​អាមេរិក​។​

​ក្នុងពេល​ជាមួយគ្នា អាមេរិក​កំពុង​សង្ឃឹម​ទម្លាក់​របប​ដឹកនាំ​នេះ​ហើយ​ជួយ​លើ​ក​បន្តុក​លទ្ធិប្រជាធិបតេយ្យ​បែប​លោកខាងលិ​ចមួយ​ដែល​ល្អ​សំរាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​និង​នាំ​ប្រទេស​ចូលក្នុង​ដែន​ឥទ្ធិពល​របស់​ខ្លួន​។​

​នី​កូឡាស ម៉ា​ឌូ​រ៉ូ កំពុង​ជួប​ការ​ប្រជែង​ដណ្តើម​ការដឹកនាំ​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ពី​ហ្ស័ន ក្វាយ​ដូ តែ​មាន​ការគាំទ្រ​ខ្លាំងក្លា​ពី​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​សម្ពន្ធមិត្ត​​ចាប់តាំងពី​ឆ្នាំ​២០០៩​។​រុស្ស៊ី និង​ក្រុមហ៊ុន​ប្រេង​យក្ស​Rosneft របស់ខ្លួន បាន​វិនិយោគ​ជិត​៩​ពាន់​លាន​នៅក្នុង​ក្រុមហ៊ុន​ប្រេង​វេ​ណេ​ស៊ុយអេ​ឡា​PDVSA​។​ក្នុងពេល​ជាមួយគ្នា​​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ក៏​បាន​អោយ​ប្រទេស​នេះ​ខ្ចី​១៧​ពាន់​លាន​ដុល្លារ ដោយ​សម្លឹង​ឃើញ​ប្រភព​ធនធាន​ប្រេង​ធំ​បំផុត​នៅក្នុង​លោក​របស់​ប្រទេស​នេះ​។​

​បើសិនជា​ការគ្រប់គ្រង​អំណាច​ដូរ​មក​លោក​ក្វាយ​ដូ ដែល​អាមេរិក​គាំទ្រ នោះ​វា​ប្រហែល​ជា​រុស្ស៊ី​នឹង​មិន​ទទួលបាន​សំណង​មួយ​សេន​ណា​ពី​វេ​ណេ​ស៊ុយអេ​ឡា​ឡើយ​។​

​វេ​ណេ​ស៊ុយអេ​ឡាក៏​ជា​អ្នកទិញ​សព្វាវុធ​របស់​រុស្ស៊ី​ដ៏​សំខាន់ ដោយ​បាន​ទិញ​រថក្រោះ ប្រព័ន្ធ​ការពារ​កាំជ្រួច យន្តហោះ​ប្រយុទ្ធ​និង​សព្វាវុធ​តូចៗ​ដទៃ​ទៀត​តំលៃ​១១​ពាន់​លាន​ដុល្លារ​​រវាង​ឆ្នាំ​២០០៥​និង​២០១៣៕​ប្រែ​សម្រួល​៖​វាសនា​

ចំណុច​សំខាន់​ដែល​រុស្ស៊ី​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូស្លាប់​រស់​ដោយ​សារធនធាន​ប្រេង និង​ប្រាក់​រាប់ពាន់​លាន​ដែល​រុស្ស៊ី​បាន​វិនិយោគ​និង​ផ្តល់​ឥណទាន​ដល់​ប្រទេស​នៅ​អាមេរិក​ឡាទីន​នេះ​