​ហេតុអ្វី​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​?

851
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បច្ចុប្បន្ន​ទោះបី​រាជរដ្ឋាភិបាល​ដាក់​បំរាម​ដ៏​តឹងរឹង​យ៉ាងណាក្តី​សកម្មភាព​រកស៊ី​កាប់​ឈើ​ចេញពី​តំបន់ហាមឃាត់​នៅតែមាន​ដដែល​។​ក្នុង​នោះគេ​សង្កេតឃើញ​ឈ្មួញ​ដែល​រកស៊ី​ដល់​ទៅ​ដុះ​ស្លែ​ដឹងចិត្ត​ដឹង​ថ្លើម​ជាមួយ​មន្ត្រី​ខិលខូច​មួយចំនួន​ធ្វើឱ្យ​ការងារ​បង្ក្រាប​ពិបាក​នឹង​ចាត់ការ​ចំពោះ​ជន​រកស៊ី​ខុសច្បាប់​ទាំងនោះ​។​ពិសេស​ជន​ម្នាក់​រកស៊ី​ឈើ​ជា​យូរ​មកហើយ​ដែល​សមត្ថកិច្ច​ជំនាញ​មិនអាច​បង្ក្រាបបាន​។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​សព្វថ្ងៃ​មាន​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ទូច​សុក​ខា​កំពុង​ដឹកឈើ​ធ្វើ​សិប្បកម្ម​ចេញពី​ភូមិរ​ប៊ុ​ញ​ឃុំ​ទឹក​ក្រហម​ក្នុង​ទឹកដី​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​យកមក​ទុក្ខ​កែឆ្នៃ​នៅ​ភូមិ​ត្រពាំង​សង្កែ​ខាងលិច​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ជា​រៀងរាល់ថ្ងៃ​។​បន្ទាប់មក​បន្ត​យកមក​លក់​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ជា​រៀងរាល់​យប់​គេ​បាន​ប្រទះឃើញ​សកម្មភាព​រថយន្ត​រប​ស់លោក​ទូច​សុក​ខា​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​១៧​ខែធ្នូ​ឆ្នាំ​២០១៨​ពួកគាត់​បង់លុយ​ឱ្យ​សមត្ថកិច្ច​ទៅដោយ​រលូន​។​ពួកគាត់​តែងតែ​ប្រើប្រាស់​រថយន្ត​សាម​យ៉ុង​ចំនួន​៤​គ្រឿង​និង​ធុន​ត្រា​២​គ្រឿង​។​

បើតាម​ប្រភព​ច្បាស់ការ​បាន​អះអាងថា​គឺជា​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីល្បាញ​ច្រើន​ឆ្នាំ​មកហើយ​ប្រចាំខេត្ត​ព្រះវិហារ​ហើយក៏​ជា​ឈ្មួញ​ឆ្លងដែន​បង្កប់​ឈើ​ប្រណីត​ពីក្រោម​បាត​ឡាន​ទៅ​លក់​ខេត្ត​ផ្សេង​និង​ទៅ​វៀតណាម​។​ឈ្មួញ​ដែលមាន​ឈ្មោះ​ខាងលើនេះ​ពួកគាត់​ចូល​កាប់​ក្នុង​ដែន​អភិរក្ស​ព្រៃ​ព្រះ​រកា​យកមក​ស្ដុក​ទុក្ខ​រួចហើយ​ធ្វើការ​កែឆ្នៃ​។​

ទាក់ទិន​ករណីនេះ​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​អ្នកយក​ព័​ត៌​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាច្រើន​ដង​តែ​គ្មាន​អ្នក​លើក​។​ចំពោះ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​អ្នកយក​ព័​ត៌​ទំនាក់ទំនង​តាម​ទូរស័ព្ទ​គឺ​លោក​ឱ្យ​សួរ​ជំនាញ​នៅ​ទីនោះ​ទៅ​។​

ចំពោះ​ព័ត៌មាន​នេះ​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​ពី​បុគ្គល​ស​ម៉ី​និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចុះផ្សាយ​នៅ​លេខ​ក្រោយ​៕S/

ហេតុអ្វី​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​?