​ហែល​ទឹក នរណា​ខ្លះ ចេញទៅ កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វ​លី​ពី​ន

256
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បា​នប​ង្ហា្ន​ញ​នូវ​បញ្ជី​ឈ្មោះ កីឡាករ កីឡាការិនី និង​គ្រូបង្វឹក ដែល​ត្រូវ​ចេញទៅ​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វ​លី​ពី​ន ( SEA Games Philippines 2019) នា​ចុងឆ្នាំ​នេះហើយ ។​

អ្នក​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​

​លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានសម្រេច​ចិត្ត បញ្ជូន​កីឡាករ ៤ រូប កីឡាការិនី ៤ រូប គ្រូបង្វឹក ២ រូប និង​មន្ត្រី​ដឹកនាំ​មួយរូប ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ក្នុងឆ្នាំនេះ ។​

​លោក​បាន​បន្តថា សម្រាប់​រូបលោក គឺជា​ប្រធាន​ប្រតិភូ គ្រូបង្វឹក ២ រូបនោះ មាន​លោក ហែម ថុ​ន​ពន្លឺ និង​លោក ចេង ពិរោទ ។ ចំពោះ​កីឡាករ ៤ រូបនោះ មាន​កីឡាករ លឹម កែវ​ឩ​ត្ត​ម កីឡាករ អ៊ួ​ង លី​ហេង កីឡាករ ហែម ប៉ុច និង កីឡាករ ឌឿ​ន វ៉ា​ត់​ឌី​ឌុន ។ ចំពោះ​កីឡាការិនី ទាំង ៤ រូប​វិញ​នោះ មាន​កីឡាការិនី សុខ វរ​ល័ក្ខណ៍ កីឡាការិនី កាំ​ង មុយ​នី​ន កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរកត និង​កីឡាការិនី ឆោម ស្រី​វ​ល័ក្ខណ៍ ។​

អ្នក​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​

​ចំពោះ​វិញ្ញាសា ដែល​ក្រុម​កម្ពុជា ចូលរួម​ប្រកួត​នោះ មាន​ហែល​របៀប​មេអំបៅ ហែល​របៀប​ក​ង្កែ​ម ហែល​របៀប​ផ្ងារ ហែល​របៀប​សេរី ហែល​៤​របៀប និង វិញ្ញាសា​ហែល​បណ្ដាក់ ១០០ ម៉ែត្រ ៤​ដង បុរស នារី ។​

​សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ដែល​ទៅ​ចូលរួម​ប្រកួត ស៊ី​ហ្គេម​លើក​នេះ ភាគច្រើន សុទ្ធតែ​កីឡាករ កីឡាការិនី វ័យក្មេង ដែល​មួយចំនួន នៅ​បន្ត​លេង រហូតដល់​ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ៕v

អ្នក​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​