​ហែល​ទឹក បង្ហាញ​ពី​ការងារ​របស់ខ្លួន ក្នុង​ឆ្នាំ​២០១៩

167

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានបង្ហាញ​ជា​ផ្លូវការ នូវ​គម្រោង​ការងារ ក្នុងស្រុក​របស់ខ្លួន សម្រាប់​ឆ្នាំ​២០១៩ នេះ ដោយមាន​ចំនួន ៨ កម្មវិធី ។​

​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ កីឡាហែលទឹក បាន​បង្ហាញថា ឆ្នាំនេះ សហព័ន្ធ បានរៀបចំ​រួចរាល់​ហើយ នូវ​កម្មវិធី​នានា​ក្នុងស្រុក ព្រមទាំង​រៀបចំ​រួចរាល់​ដែរ នូវ​គម្រោង​សម្រាប់​ចំណាយ លើ​ការងារ​ទាំង ៨ ព្រឹត្តិការណ៍​នេះ ។​

​ព្រឹត្តិការណ៍​ការណ៍​ទាំងនេះ នឹង​ចាប់ផ្ដើម ពី​ដើមខែ​កុម្ភៈ តទៅ គឺ​ថ្ងៃទី​១ ដល់ទី​២ កុម្ភៈ សហព័ន្ធ​រៀបចំ​ការប្រកួត ដណ្ដើម​ពានរង្វាន់ ព្រឹទ្ធាចារ្យ ហែម ថុ​ន ។ នេះ​ជាការ​ប្រកួត តាម​លក្ខណៈ​បើកទូលាយ ហើយ​ការប្រកួត នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ។​

​ថ្ងៃទី​២ ដល់​ថ្ងៃទី ៤ មេសា សហព័ន្ធ​រៀបចំ បើក​វគ្គ​បណ្ដុះបណ្ដាល មន្ត្រី​បច្ចេកទេស​ហែល​ទឹក ដែល​វគ្គ​ដ៏​សំខាន់​នេះ នឹងធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា ។ ថ្ងៃទី​៥ ដល់ទី​៦ មេសា រៀបចំ​ការប្រកួត ដណ្ដើម​ពានរង្វាន់ SCG ដែល​នេះ ជាការ​ប្រកួត ដោយ​តម្រង់​ទិសលើ​យុវជន ។ ការប្រកួត​ធ្វើ​នៅ ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ។​

​ថ្ងៃទី​២៥ ទៅ ៣០ មិថុនា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ (43rd South East Asia Age Group Swimming Championship 2019) ដែល​ការប្រកួត ធ្វើ​នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ ។​

​ថ្ងៃទី​២ ដល់ ៣ សីហា ប្រកួត​ដណ្ដើម​ជើងឯក សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៦ ដែល​ការប្រកួត ធ្វើ​នៅ​រាជធានី​ភ្នំពេញ ព្រោះ​ពេលនោះ ការជួសជុល​អាងទឹក ក្នុង​ស្ដា​ត​អូឡាំពិក នឹង​រួចរាល់​ជា​ស្ថាពរ ។ ការប្រកួទ​នេះ ក៏​ផ្ដោត​សំខាន់​លើ​យុវជន​ដែរ ។​

​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ តុលា គឺជា​ព្រឹត្តិការណ៍ ប្រកួត​ជើងឯក​ជាតិ ក្រោម​គម្រោង​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការប្រកួត​នេះ មាន​លក្ខណៈ​បើកទូលាយ ហើយ​កីឡាករ​-​កីឡាការិនី គ្រប់​វ័យ​ទាំងអស់ អាច​ចូលរួម​ប្រកួត​បាន ។​

​ថ្ងៃទី​១០ ដល់ ១២ តុលា គឺជា​ព្រឹត្តិការណ៍ ទិវា​ហែល​ទឹក​ពិភពលោក (FINA World Aquatic Day) ។ ព្រឹត្តិការណ៍​នេះ ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​មជ្ឈមណ្ឌល​ហែល​ទឹក តេ​ជោ​សែន នា​ខេត្តកំពង់ចាម ។​

​ព្រឹត្តិការណ៍​ទី​៨ ដែល​ធ្វើ​នៅ​ថ្ងៃទី​១ និង ២ ធ្នូ​នោះ គឺជា​ព្រឹត្តិការណ៍ ប្រកួត​ដណ្ដើម​ពានរង្វាន់ តេ​ជោ​សែន​លើក​ទី​៥ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​ហែល​ទឹក តេ​ជោ​សែន នា​ខេត្តកំពង់ចាម ៕v

លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ កីឡាហែលទឹក