ថ្ងៃទី​៩ ​ខែកញ្ញា​ឆ្នាំ​២០១៩​

380
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ដែរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រួសរាន់​បំពេញ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ផ្តល់ឱ្យ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​
​ផង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ដូច្នេះ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ក្រៅពីនេះ​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ការ​ចារ​ចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ភាពជោគជ័យ​នោះ​មាន​ខ្ពស់ជាង​សព្ វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​សម្របសម្រួល​ផង​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​ប្រកបការងារ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​និយាយ​បញ្ឆេះ​ឱ្យ​ក្តៅចិត្ត​ឬ​ទម្លាក់កំហុស​អ្វីមួយ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាច​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ភាព ស្រស់​ស្រាយ​ប្រពៃ​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​មានតែ​រឿង​រាវ​អាក្រក់​កើតឡើង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ខ្លះៗ​កើតឡើង​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​និង​អត់ធ្មត់​ពីព្រោះថា​អាច​ហុច​ផល​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវ យក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលរង​ការប៉ះទង្គិច​បន្តិចបន្តួច​យាយី ហើយ​ពិសេស​ធ្វើ​មិន​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​ក្រៅពីនេះ​ការប្រកប​ការងារ​ងាយ​ទទួលរង​ការកកស្ទះ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ជាង​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​ដែល​នាំមក​នូវ​ការក្តៅក្រហាយ​ណាមួយ​ទាំង​នៅ​កន្លែងធ្វើការ​ឬ​សូម្បីតែ​នៅក្នុង​ផ្ទះសម្បែង​ក្តី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀស វាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។ ​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ចំពោះ មុខ​ច្រើន​ត្រូវ​ឆ្លងកាត់ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែមទៀត​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ ការ​ដំណើរ​ការងារ​ទាក់ទង​ប្រាក់កាស ឬ​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​អ្វីមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​រើស ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផងដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

#