​ហោះ​ត្រង់​ពី​ក្រុង​ម៉ានីល​មក​ភ្នំពេញ​៥​ជើង​ក្នុង​១​សប្តាហ៍​

356
ចែករម្លែក
  • 2
    Shares

​ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក​ថោង​ខុន​លោក​Jaime J. Bautista​នាយក​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែ​រឡាញ​លើកឡើងថា​ក្រុមហ៊ុន​លោក​នឹង​បើក​ការហោះហើរ​ត្រង់​ពី​ក្រុង​ម៉ានីល​មកកាន់​ក្រុងភ្នំពេញ​នៅ​ដើមខែ​មេសា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​នេះ​បើតាម​មន្ត្រី​ទេសចរណ៍​ប្រាប់ឱ្យដឹង​ក្នុ​ជុំនួប​មួយនា​ថ្ងៃទី​៥​ខែមីនា​នេះ​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

លោក​តុ​ប​សុ​ភ័​ក្ខ​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បាន​ប្រាប់​ក្រុម​សារពត៌មាន​ថា​ការហោះ​ត្រង់​ជា​លើកដំបូង​របស់​ក្រុមហ៊ុន​នេះ​គឺធ្វើឡើង​៥​ជើង​ក្នុង​១​សប្តាហ៍ ម៉ានីល​-​ភ្នំពេញ ភ្នំពេញ​-​ម៉ានីល​។​ការហោះហើរ​នេះ​និង​ចំណាយ​ពេលវេលា​២​ម៉ោង​៣០​នាទី​បានមក​ដល់​គោលដៅ​។​

​សម្រាប់​ការដឹកជញ្ជូន​ផ្លូវអាកាស​ហោះ​ត្រង់​ទៅ​ត្រង់​មកនេះ​ធ្វើឱ្យ​ចំណេញ​ច្រើន​ដល់​វិស័យ​ទេសចរណ៍​។​ពីព្រោះ​ទេសចរ​គេ​អត់​ចង់​ជិ​:​យន្តហោះ​ចុះឡើង​ច្រើន​ដំណាក់​ទេ​។​ការហោះ​ត្រង់នេះ​ធ្វើឱ្យ​ទទួលផល​ប្រយោជន៍​ពី​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​ដូចគ្នា​។​ប្រទេស​ទាំងពីរ​ក្នុង​តំបន់​អាស៊ាន​យើង​នេះ​ក៏​មិនបាន​យក​ថ្លៃ​វី​សារ​ដូចគ្នា ជាហេតុ​បង្ក​ការងាយស្រួល​ដល់​ទេសចរ​ទាំងពីរ​ប្រទេស​ងាយស្រួល​ចេញ ចូល​។​

មន្ត្រី​រូបនេះ​បាន​ប្រាប់ថា​កាលពី​ឆ្នាំ​២០១២​មាន​ការហោះ​ត្រង់​ពី​ក្រុង​សេ​ប៊ូ​(​ហ្វីលីពីន​)​មកកាន់​ខេត្តសៀមរាប​មាន​៤​ជើង​ក្នុង​១​សប្តាហ៍​។​ធ្វើឱ្យ​ទេសចរ​ហ្វីលីពីន​៩​ម៉ឺន​នាក់​មកលេង​នៅ​កម្ពុ​ជានា​ឆ្នាំ​២០១៨​កន្លងមក​។​គឺ​ឈរ​លំដាប់​ទីផ្សារ​ទេសចរណ៍​ទី​១៤​នៃ​ផ្សារ​ទេសចរណ៍​ធំៗ​មក​កម្ពុជា​។​

តាមរយ​:​នៃ​ការហៅ​ត្រង់​យើង​សង្ឃឹមថា​ភ្ញៀវទេសចរ​នឹង​កើនឡើង​ថែមទៀត​មិនថាតែ​ភ្ញៀវ​ហ្វីលីពីន​ទេ​ភ្ញៀវទេសចរ​ទី​បី​ក៏​គេ​សប្បាយ​ចិត្តនឹង​មក​កម្ពុជា​តាមរយ​:​ការហោះ​ត្រង់​នេះដែរ​។​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ីង​៣២០​របស់​ក្រុមហ៊ុន​នេះ​ជា​អ្នកធ្វើ​សេវាកម្ម​ដឹកជញ្ជូន​៥​ជើង​ក្នុង​២​សប្តាហ៍​៕S/