​ហ្វាំ​ង​ឡង់​មាន​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ការគ្រប់គ្រង​កាកសំណល់​នៅ​កម្ពុជា​

875
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ថ្ងៃទី​០៣ កក្កដា​ឆ្នាំ​២០១៩​នេះ​សម្តេច​តេ​ជោហ៊ុនសែន នាយ ករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​លោក វី​ល ស្គី​ន​ណា​រី (Ville Skinnari) រដ្ឋមន្ត្រី​សហប្រតិបត្តិ​ប​ត្តិ​ការអភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រទេស​ហ្វាំ​ង​ឡង់​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​លើ​ការងារ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។ សម្តេច​បានស្នើ​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ជួយ​ជំរុញ​អ្នកវិនិយោគ​ហ្វាំ​ង​ឡង់​ទៅធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​លើ​ការកែច្នៃ​ស​ម្រាប់​នាំចេញ និង​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ ។ ចំណែក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅលើ ការវិនិយោគ​កាកសំណល់ ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ សម្តេច​តេ​ជោហ៊ុនសែននៅ​ចំពោះមុខ​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​បានថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​ដែល​បាន​លក់​ម៉ាស៊ីនភ្លើង​អាច​ផលិត​ថាមពល​រហូតដល់២០០​មេ​ហ្គា​វ៉ា​ត់​និង​បញ្ចេញ​ផ្សែង​ពុល​តិច​សម្រាប់ ដោះស្រាយ​បញ្ហា​ខ្វះ​ថាមពល​នៅ​កម្ពុជា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន​និង​លោក វី​ល ស្គី​ន​ណា​រី ក៏បាន​ពិភាក្សាគ្នា​ទៅលើ​ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​និង​បាន​ផ្តោតជាសំខាន់ ទៅលើ​ការវិនិយោគ​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ។ លោក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​បាន​គូសបញ្ជាក់ថា​ហ្វាំ​ង​ឡង់​កំពុងតែ​ស្វែងរក កុងស៊ុល​កិត្តិយស​ដើម្បី​ជួយ​លើកតម្កើង​ដល់​ទំនាក់ទំនង​រវាង​ហ្វាំ​ង​ឡង់ និង កម្ពុជា​នាពេលខាងមុខ​។​

​នៅក្នុង​ជំនួប​នោះ​ផងដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ដល់​លោក វិល ស្គី​ន​ណា​រី អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក៏ដូចជា​ណែនាំ​ដល់​ដល់ អ្នកវិនិយោគ​ហ្វាំ​ង​ឡង់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​បាន​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​ក្រៅពី វិស័យ​ថាមពល​ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់​អាច​សិក្សា​វិនិយោគ​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​ដែល​អាច​ពិចារណា​លើ​សហគ្រាស​ធុន​តូច​និង​ធ​ម្យ​ម​ផងដែរ ។សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា​សម្តេច​ចង់ឃើញ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​វិនិយោគ​នៅ​កម្ពុជា​ដោយ​អាច​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​ហើយ​នាំចេញទៅ​ហ្វាំ​ង​ឡង់​និង​ប្រទេស​ផ្សេងៗ​ទៀត។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​កម្ពុជា​ត្រូវការ​អ្នកវិនិយោគ​ពី​ហ្វាំ​ង​ឡង់​ហើយក៏​ត្រូវ​ការពង្រីកទីផ្សារ​ជាមួយ​ហ្វាំ​ង​ឡង់​ផងដែរ​សម្រាប់​ផលិ តផល​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀតថា​នៅពេលនេះ​ប្រទេស​កម្ពុជា​បាន​ទិញ​និង​នាំចូល​ផលិតផល​ពី​ហ្វាំ​ង​ឡង់​ច្រើនជាង​ប្រទេស​ហ្វាំ​ង​ឡង់​ទិញ​ឬ​នាំ ចូល​ផលិតផល​របស់​កម្ពុជា​ទៅ​ហ្វាំ​ង​ឡង់។​សម្តេច​តេ​ជោ​បាន​ប្រាប់​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ថាស​ម្តេច​ចង់ឃើញ​ទំហំ​ពាណិ ជ្ជកម្ម​កម្ពុជា​និង​ហ្វាំ​ង​ឡង់​មាន ការកើនឡើង​បន្ថែមទៀត​នាពេលខាងមុខ​។​សម្តេច​បានលើកឡើង​ទៀតថា​កម្ពុ​ជាមាន​ធនធានធម្មជាតិ​ដូច្នេះ​ហ្វាំ​ង​ឡង់​ចូលរួម​វិនិយោគ​និង​កែច្នៃ​សម្រាប់​នាំចេញ​។​

​លោក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​បានបង្ហាញ​បំណង​ចង់​វិនិយោគ​លើ​ការគ្រប់គ្រង​កាកសំណល់​នៅ​កម្ពុជា ។​ពាក់ព័ន្ធ​កាកសំណល់​សម្តេច​តេ​ជោ​បាន​អះអាង ថា​ជា​រឿង​រសើប​មួយ​នៅ​កម្ពុជា​សម្តេច​បានស្នើ​ហ្វាំ​ង​ឡង់​ពិនិត្យ​វិនិយោគ​ប្រសិនបើ​មានការ​ចាប់អារម្មណ៍ ។ តែ​សម្តេច​តេ​ជោ​ក៏បាន​រំលឹក​ផងដែរ​ថា​ពីគោលនយោបាយ​និង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​មិន ឱ្យ​មានការ​នាំចូល​កាកសំណល់​ពី​ក្រៅប្រទេសហើយ​កាកសំណល់​ក្នុងប្រទេស​ត្រូវ​ផលិត ទៅ ជា​ថាមពល​ឬ​ផលិត​ក្រដាស​ជាដើម​។​

​ក្នុងជំនួប​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​សម្តេច​ធ្លាប់បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​កាលពី​ឆ្នាំ ២០០៦​ក្នុង ក្របខណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ដែល​ហ្វាំ​ង​ឡង់​ធ្វើជា​ម្ចាស់ផ្ទះ ។តាមរយៈ​លោក​រដ្ឋមន្ត្រី​សម្តេច​តេ​ជោហ៊ុន សែនបានបង្ហាញ​ក្តី​រំពឹងថា​មេដឹកនាំ​ប្រទេសហ្វាំ​ង​ឡង់​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នា​ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​មក​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ផងដែរ ។ សម្តេច​បានស្នើ​ប្រទេស​ហ្វាំ​ង​ឡង់ គាំទ្រ​នូវ​គោលជំហរ​រស់​កម្ពុជា​ក្នុង​ការលក់​អង្ករ​ដោយសារ​កម្ពុ​ជាមាន​អង្ករ​ចំណាត់ថ្នាក់​លេខ ១​នាំ​ចេញមក​អឺរ៉ុប ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក ឡើង​ពាក់ព័ន្ធ​ចំពោះ​ការយកពន្ធ​លើ​អង្ករ​កម្ពុជា ថា​ការយកពន្ធ​នេះ​មិន​យុត្តិធម៌​សម្រាប់​កម្ពុជា​នោះឡើយ​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារសេរី​នេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​អាស៊ាន​និង​សហភាព​អឺរ៉ុប​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា​។​វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​តំបន់​ទាំង ពីរ​នេះ​ក្នុងការ​ធ្វើការ​ជាមួយគ្នា​ទាំង​ពេល​កន្លងទៅ​ក៏ដូចជា​ពេលខាងមុខ ។ សម្តេច​តេ​ជោ​បានបញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ថា​ឥឡូវនេះ​ភាគី​ទាំងពី​កំ​ពុ ង​ចរចា​រិះរក​វិធី​ធ្វើ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​ទាំងពីរ ៕​