​ហ្វា នី​មី​ត បន្ទាប់ពី​ឈ្នះ​ផ្ទួនៗ បានបង្ហាញ​មុខជា​ថ្មី​

136
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ថៃ ហ្វា នី​មី​ត (Fa Nimith) នឹង​បង្ហាញមុខ​លើស​ង្វៀន អធិរាជ​កម្លាំង​រ៉េដ​អាន របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​១៩ មករា ដើម្បី​សាក​កណ្ដាប់ដៃ ជាមួយ​អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ នឹង​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។ មួយរយៈ​នេះ លើស​ង្វៀន នៅ​ស្រុក​ខ្មែរ អ្នក​ប្រដាល់​ថៃ​រូបនេះ តែងតែ​ផ្ដួល​គូប្រកួត​របស់ខ្លួន មុន​ទឹក​ទី​៥ ជានិច្ច តែ​ពេលនេះ សូត្រ ប៊ុន​ធី ប្រកាសថា គេ​ក៏​ចង់​ភ្លក្ស​រសជាតិ ជង្គង់​របស់​អ្នក​ប្រដាល់​ថៃ រូបនេះ​ដែរ ។​

សូត្រ ប៊ុន​ធី និង ហ្វា នី​មី​ត​

​ប៊ុន​ធី ប្រកាសថា តើ​ជង្គង់​ប៊ុន​ធី ខ្លាំង​ជាង ឬ​ជង្គង់ ហ្វា​នី​មី​ត ខ្លាំង​ជាង​។ ការលេង​សំដី​ដាក់គ្នា ទៅវិញទៅមក​នេះ បានធ្វើ​ឲ្យ​អ្នកទស្សនា ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ នូវ​ការមកដល់ នៃ​វេលា​ប្រកួត​នោះ ។​ ប៊ុន​ធី ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​១១០​ដងនោះ ឈ្នះ​បាន​៨៤​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ រីឯ ហ្វា​នី​មី​ត វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៦៣​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ សុទ្ធតែជា​អ្នក​ពូកែ​ជង្គង់ និង កែង​ដូចគ្នា​តើន​រណា​ប្រចែង​បាន​ជ័យជំនះ​នេះ ។​

​ខាំ ខ្លា​នាង ដែល​បាត់​មុខ ពីស​ង្វៀន​អាស៊ីអាគ្នេយ៍ មួយរយៈ​ហើយ​នោះ ក៏​បង្ហាញខ្លួន​ឡើងវិញ ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឡា ហ្វា​ន (La Fan)​។​ អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម​។ ឡា​ហ្វា​ន ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ចំពោះ​ខ្លា​នាង ជា​អ្នក​ប្រដាល់​វ័យក្មេង ដែលមាន​ប្រវត្តិ​វ៉ៃ មិនធម្មតា​នោះទេ ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង ទម្ងន់​ស្រាល ។​

​ខ្លា​នាង មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៥​ដង ឈ្នះ​៧៤​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ ឡា ហ្វា​ន វិញ​មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះទេ តែ​កំណត់ត្រា​ប្រកួត​របស់គេ ល្អ​ដោយ​ក្នុង​ប្រវត្តិ​ប្រកួត ចំនួន​៥៥​ដង ឈ្នះ​បាន ៤០​ដង ចាញ់​១៥​ដង ។

​ខាំ ខ្លា​នាង និង ឡា ហ្វា​ន​

​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​បរទេស មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា ក្លិប​របស់ គេ​ប្រាប់​លោក​ថា ល្អ តែ​លោក​ពុំ​ធ្លាប់​បានឃើញ អ្នក​ប្រដាល់​រូបនេះ ប្រកួត​ឡើយ​។ ជំនួប​រវាង អ្នក​ប្រដាល់ ទម្ងន់​ស្រាល​នេះ នរណា​ឈ្នះ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សេក កឹម​អាន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ ឡុង សំណាង ក្លិប​ពន្លឺ​វិបុល ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​ អ៊ុំ សំណាង ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ អ្នក​ប្រដាល់ គង់ ឧ​ត្ត​ម ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ៕v