​ហ្វីលីពីន​គ្រោង​ពង្រីក​ការហោះហើរ​ត្រង់​មកកាន់​ទីក្រុង​សៀមរាប​នាពេល​ឆាប់ៗ​ខាងមុខ​

335
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​) ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក​ម្ពូ​ជា​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែមេសា​នេះ​បានអនុញ្ញាត​ឲ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វីលីពីន​លោក គ្រី​ស្តូ​ពឺ បាល់​តា​ហ្សា ម៉ុ​ន​ធើ​រ៉ូ (Christopher Baltazar MONTERO) ចូលជួប​សំដែង​ការគួរសម និង ជម្រាបលា​ខណៈដែល​រូបលោក​ត្រូវ​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុ ជា ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖ លោក​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​បាន ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន​ថា​នៅ​ដើមខែ​មេសា​នេះ​ហ្វីលីពីន​បាន​បើក​ការហោះហើរ​ត្រង់​ពី​ទីក្រុង​ម៉ានីល​មកកាន់​រាជធានី​ភ្នំពេញ​ហើយ សម្រាប់​គម្រោង​នាពេល​អនាគត​ខាងមុខនេះ​ហ្វីលីពីន​គ្រោង​ពង្រីក​ការហោះហើរ​ត្រង់​មកកាន់​ទីក្រុង​សៀមរាប​របស់​កម្ពុជា​ជា​បន្ថែមទៀត​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​រីកដុះដាល​យ៉ាងច្រើន​នូវ​វិស័យសំណង់ ។ ព្រមជាមួយ​នោះ​លោក​ទូត​ក៏បាន​លើកឡើង​ផងដែរ​ពី​បញ្ហា​ចរាចរ​ដែលមាន​ការកកស្ទះ​យ៉ាងច្រើន​នៅ​រាជធានី​ភ្នំពេញ​។​ដោយឡែកចំពោះ​ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា​លោក​បាន​វាយតម្លៃថា​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​គឺមាន​ការរីកចម្រើន​ច្រើន​។ ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត របស់​កម្ពុជា​កាលពី​ឆ្នាំ​២០១៨ កន្លងទៅនេះ​ហ្វីលីពីន​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​បានទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត របស់​កម្ពុជា​មុនដំបូង​គេ​បង្អស់ ។ លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា​នៅក្នុង​អាណ​ត្ដិរយៈពេល​៤​ឆ្នាំ​របស់លោក​នៅ​កម្ពុជាគឺ​សម្ដេច​តេ​ជោ​បានធ្វើដំណើរ​ទស្សនកិច្ច​ពីរដង​ទៅកាន់​ប្រទេស​ហ្វីលីពីនហើយ​លោក​ប្រធានាធិប តី​ហ្វីលីពីន​ក៏បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ចំនួន ២​ដង​ផងដែរ​។​

​លោក​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ផងដែរ​លោក​បាន​ជំរុញ​ឲ្យ​វិនិយោគិន​ហ្វីលីពីន​មក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​អាណ​ត្តិ​រយៈពេល​៤​ឆ្នាំនេះ លោក​ពិត ជា​រីករាយ នៅក្នុង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ។សម្តេច​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការលើកឡើងរបស់លោក​ឯកអគ្គរ​ដ្ឋ​ទូត​នៅក្នុង​អាណត្តិរបស់លោក គឺ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចំរើន​យ៉ាងច្រើន ​។ សម្ដេច​បាន​បញ្ជាក់ថាក្នុងចំណោម​ការរីក ចម្រើន នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​នោះគឺ​ចំណុច​ដែល​សម្ដេច​សប្បាយរីករាយ​ជាងគេ​គឺ​ការបើក​ជើង​ហោះ ហើរ​ផ្ទា​ល់ពី​ហ្វីលីពីន​មកកាន់​កម្ពុជា​ដែល​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រវាង​ប្រទេស​ទាំងពីរ​មាន​ការតភ្ជាប់​គ្នា​។សម្ដេច​បញ្ជាក់ថា​នេះ​គឺជា​ជោគជ័យ មួយ​រវាង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​យើង​គួរតែ​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ពីរ ។

​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ដូរ​ច្បាប់​នៃ​ការ​នាំចូល​អង្ករ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ដែល​ពី​ដើម ឡើយ​ត្រូវធ្វើ​ការដេញថ្លៃ​ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​នាំចូល ។ សម្តេច​តេ​ជោ​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ចំណុច​នេះ សម្ដេច​ចង់ឃើញ​អង្ករ​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​របស់​ហ្វីលីពីន​ដែល​នេះ​ជា​ច​ឱកាស​ត​ភ្ជាប់​ថ្មី​ដែល​អាច​ឲ្យ​កម្ពុជា​នាំ​អង្ករ​ចូលទៅ​កាន់​ពី​លី​ពី​ន ៕​