​ហ្វូង​សត្វ​ដំរីព្រៃ​នៅតែ​បង្ហាញខ្លួន​ក្បែរ​រណ្តៅ​គ្រោះថ្នាក់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដដែល​

802

(​មណ្ឌលគិរី​)៖​បើទោះបីជា​កាលពី​ជាង​កន្លះ​ឆ្នាំមុន​ហ្វូង​សត្វ​ដំរីព្រៃ​ប្រមាណ​ជាង​១០​ក្បាល​បាន​ជាប់ផុង​ក្នុង​រណ្តៅ​ទឹក​ដែល​ទម្លាក់​ដោយ​គ្រាប់បែក​ពីលើ​យន្តហោះ​កាលពី​សម័យ​សង្គ្រាម​យ៉ាង​ណា​ក្តី​និង​ត្រូវបាន​ជួយសង្គ្រោះ​ឱ្យ​រួចផុត​ក្តី​គ្រោះថ្នាក់​នោះ​ក៏ដោយ​ក៏​ហ្វូង​ដំរី​មួយ​ហ្វូង​នេះ ហាក់​មិន​ខ្លាចរអារ​និង​រណ្តៅ​នេះនោះ​ឡើយ វា​នៅតែ​បន្ត​ជីវភាព​រស់នៅ​ក្បែរៗ​រណ្តៅ​ដដែល​។​

​យោងទៅលើ​ការបញ្ជាក់​ពី​អាវុធហត្ថ​ដែលជា​ប្រធាន​ក្រុម​ល្បាត​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​លោក​ខាម សារី​ម ពោលថាៈ​ហ្វូង​សត្វ​ដំរី​មួយ​ហ្វូង​មាន​ចំនួន​ជាង​១០​ក្បាល​នៅតែ​បង្ហាញខ្លួន​និង​សម្លេង​ស្រែក​ក្បែរ​រណ្តៅ​ដែល​ធ្លាប់​ធ្លាក់​ជាប់ផុង​នោះ​ដដែល​(​មិន​ឆ្ងាយ​ពី​ស្នាក់ការ​ប្រហែល​ជាង​១​គីឡូម៉ែត្រ​)​។​

​លោ​កថា​នៅពេល​ប្រ​លប់​ឬ​ទាបភ្លឺ​ខណៈ​លោក​ប្រចាំការ​ក្នុង​ស្នាក់ការ​ដែន​ជម្រក​\​លោក​តែងតែ​លឺ​សូរសម្លេង​និង​ពេល​ចុះ​ល្បាត​តែងតែ​ឃើញ​ស្នាមជើង​នៅ​ជុំវិញ​មាត់​រណ្តៅ​នោះ​ថែមទៀត​ដូច្នេះ​លោក​សន្និដ្ឋានថា​ជា​ហ្វូង​ដំរី​១១​ក្បាល​ដែល​ធ្លាប់​ជាប់ផុង​នោះ​យ៉ាងពិត​ប្រាកដ​។​
​មន្ត្រី​បរិស្ថាន​ដែល​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បញ្ជាក់ថា​ក្រោយ​កើតហេតុ​ដ៏​កម្រ​គឺ​ដំរី​ចុះ​ផឹកទឹក​ហើយ​ជាប់ផុង​ក្នុង​រណ្តៅ​គ្រាប់​នោះ មន្ទីរ​បរិស្ថាន​និង​អង្គការ​WCS​បាន​រិះរក​មធ្យោបាយ​បង្ការ​និង​ទប់ស្កាត់​កុំឱ្យ​ហ្វូង​សត្វ​ដំរី​ធ្លាក់​បន្តទៀត​។

ក្នុង​នោះគេ​បាន​ជ្រើស​យក ការ​ឆាយ​ផ្ទៃដី​មាត់​រណ្តៅ​ឱ្យមាន​លក្ខ​ណះ​ជម្រាល​ងាយស្រួល​ដំរី​ឬ​សត្វ​ដទៃ​ចុះឡើង​ផឹក​ឬ​ងូតទឹក​ក្នុង​រណ្តៅ​បាន​ដោយ​ខ្លួនឯង​។​ចាប់ពីពេលនោះ​មកដល់​បច្ចុប្បន្ន ដំរី​ដែល​រស់នៅក្នុង​ដែន​ជម្រក​សត្វ​មួយ​នេះ ក៏​លែង​កើតមាន​ដូច​ករណី​ពីមុន​តទៅទៀត​ដែរ​។​

​គ្រា​ដែល​ជួយសង្គ្រោះ​ដំរី​ទាំងនោះ​ចេញពី​រណ្តៅ​គ្រាប់បែក​ហើយ​នោះ​ប្រធាន​អង្គការ​កា​ពារ​សត្វ​ដំរី​ក្នុង​ខេត្តមណ្ឌលគិរី​លោក​ឃុន ឌី​យ៉ូន ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ព្រៃឈើ​ក្នុង​តំបន់​មួយ​នេះ​សូមឱ្យ​មានការ​កា​ពារ​ហ្វូង​និង​ស្វែងរក​វិធី​បង្ការ​ក្រែង​កើតមាន​ករណី​ដូចខាងលើ​បន្តទៀត​ផងដែរ​។​
​ពាក់ព័ន្ធ​និង​ការជាប់​ផុង​នៃ​សត្វ​ដំរី​ក្នុង​រណ្តៅ​ត្រូវបាន​គេ​សង្កត់ធ្ងន់​ទៅលើ​ការដែល​ដំរី​ស្វែងរក​ប្រភពទឹក​និង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ទី​ជម្រក​និង​ប្រភព​ចំណីអាហារ ពិសេស​ភាព​អន្តរាយ​នៃ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​កើតឡើង​ពី​កត្តា​មនុស្ស​។​

មន្ត្រី​ផ្នែក​ទំនាក់ទំនង​ក្នុង​អង្គការ​WCS​លោក​អេង​ម៉េង​អ៊ី​ធ្លាប់​បង្ហាញ​ប្រាប់​អ្នកកាសែត​ថា​លោក​មិន​បានដឹង​ច្បាស់​អំពី​ចំនួន​សត្វ​ដំរី​ទូទាំងប្រទេស​កម្ពុជា​នោះទេ​។​ប៉ុន្តែ​សម្រាប់​ខេត្តមណ្ឌលគិរី​មាន​ប្រមាណ​ជា​២៥០​ក្បាល​។​ចំនួន​នេះ​នៅ​មិនទាន់​អាច​កំណត់​ច្បាស់លាស់​នៅឡើយ​ខ​ណះ​ការកើនឡើង​ឬ​ថយចុះ​នៅ​មិនទាន់​អាច​ថា​បាន​។​ចំពោះ​លោក​ផ្ទា​ក់​ក៏មាន​ការ​ព្រួយ​បារ​ម្មណ៍​ខ្លាំង​ណាស់ដែរ ទៅលើ​បញ្ហា​តី​ជម្រក​សត្វ​ដំរី ខ​ណះ​ព្រៃ​ឆើ​ក្នុង​តំបន់​នេះ កំពុង​រង​នូវ​ការ​លួច​កាប់បំផ្លាញ ជាប្រចាំ​។​

​ដំរី​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ចាត់ទុកថា​ជា ទស្សនីយភាព​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ លើ​ការអូសទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឱ្យបាន​ស្គាល់​ទឹកដី​ភាគ​ឥ​សាន្ត​កម្ពុ​ជាមួយនេះ​។​ដំរី​មណ្ឌលគិរី​មាន​ទាំង​ដំរី​សហគមន៍​ជនជាតិដើម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជិះ​កម្សាន្ត​និង​ដំរីព្រៃ​ដែល​កំពុង​រស់នៅ​ក្រោម​កា​រ​អភិរក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​នានា​។​
​បើទោះបីជា​ខេត្ត​មួយ​នេះ​បាន​យក​ដំរី​ជា​ផ្នែក​មួយ​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​ក្តី​។​ប៉ុន្តែ​កន្លងមក​ដំរី​ក៏​ធ្លាប់​ធ្វើឱ្យ​មនុស្ស​ស្លាប់ របួស និង​បង្ករ​ការភ័យខ្លាច​ពី​ឬ​បី​ករណី​ផងដែរ​។​នៅ​ថ្ងៃទី​២២​ខែធ្នូ​នេះ​ដំរី​មួយ​ក្បាល​រស់នៅ​ស្រុក​អូ​រាំង​មាន​វ័យ​ចំណាស់​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ខណៈដែល​អាកាសធាតុ​ខេត្តមណ្ឌលគិរី​កំពុង​ចុះ​ត្រជាក់​ខ្លាំង​និង​វា​មាន​អាយុ​ជិត​៩០​ឆ្នាំ​ហើយ​នោះ​។​
មន្ត្រី​កា​ពារ​សត្វ​ដំរី​ក្នុង​អង្គការ​មួយ​ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ព្យាយាម​ជួយសង្គ្រោះ​ដំរី​ចំណាស់​នោះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​ហើយ​កា​ងារ​ជួយសង្គ្រោះ​អាយុជីវិត​សត្វ​ដំរី​នោះ​នៅ​មិនទាន់​បង្ហាញ​លទ្ធផល​ល្អ​នៅឡើយ​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​ហ្វូង​សត្វ​ដំរីព្រៃ​នៅតែ​បង្ហាញខ្លួន​ក្បែរ​រណ្តៅ​គ្រោះថ្នាក់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដដែល​