​ឡាន​ដឹក​ពលករ​បុក​ដើមឈើ​នៅ​ថៃៈ​ខ្មែរ​បី​នាក់​របួស​ធ្ងន់​និង​​ថៃ​ម្នាក់​ស្លាប់​

1226
ចែករម្លែក
  • 16
    Shares

​ដោយ : ប​.​ជ័យ​/​ឆាក់​ឈើ​ង​សាវ​-​ថៃ​: ឡាន​ដឹក​ពលករ​បុក​ដើមឈើ​នៅ​ថៃ​បង្ក​ឱ្យ​ពលករ​ខ្មែរ​បី​នាក់​រងរបួស​ធ្ងន់​និង​ជនជាតិ​ថៃ​ម្នាក់​ស្លាប់​។​ករណី​គ្រោះថ្នាក់​ចរាច​រ​នោះ​បង្កដោយ​រថយន្ត​ម៉ាក​មា​ស្តារ​(Mazda bt-50 pro)​ពីរ​បាំង​ដឹក​ពលករ​ជាច្រើន​នាក់​។​

អ្នកបើកបរ​ជនជាតិ​ថៃ​បាន​បុក​ដើមឈើ​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧​ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​លើផ្លូវ​ជាតិ​៣០៤​និង​មហា​សា​រ៉ា​ខាម ស្ថិតនៅ​ក្នុងភូមិ​៥ ឃុំ​ថា​ថង​ឡាំង​វ ស្រុក​បាង​ខ្លាវ ខេត្ត​ឆាក់​ឈើ​ង​សៅ ប្ទ​រស​ថៃ​ភាគ​នរ​តី​។​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​តម្រួត​ថៃ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​និង​ព្យ​បាល​នៅ​មន្ទីរពេទ្យ​បាង​ខ្លាវ​ខេត្ត​ឆាក់​ឈើ​ង​។

​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​មកទល់​ថ្ងៃទី​២៩​ខែសីហា​​បាន​នឹង​កំពុង​បន្ត​ទាក់ទង​សហ​ប្រតិបត្តិការ​នឹង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​និង​អាសយដ្ឋាន​ជនរងគ្រោះ​ជា​ពលរដ្ឋ​កម្ពុជា​ដើម្បី​ជូនដំណឹង​ទៅ​ក្រុមគ្រួសារ ៕S/សរន

​ឡាន​ដឹក​ពលករ​បុក​ដើមឈើ​នៅ​ថៃ​ខ្មែរ​៣​នាក់​រងរបួស​ធ្ងន់​និង​ជនជាតិ​ថៃ​ម្នាក់​ស្លាប់​