​ឡាន​ថៃ​បុក​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​របួស​ស្ត្រី​ម្នាក់​នៅ​ប៉ៃលិន​

1321
ចែករម្លែក

ដោយៈ​អ៊ុង​សា​រុំ​/​ប៉ៃលិនៈ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​(​បាក់ដៃ​)​ដោយសារ​ឡានតូច​មួយគ្រឿង​របស់​ជនជាតិ​ថៃ​បើក​បុក​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ជិត​វត្ត​ព្រំ​គី​រី​មក​ត៌​ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

មន្ត្រីប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​ឈ្មោះ សិទ្ធិ ពៅ ភេទ​ស្រី អាយុ ៥៤​ឆ្នាំ មុខ​របប​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​អូ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​ម៉ូតូ​ដែល​ស្ត្រី​រងគ្រោះ​ជិះ​ម៉ាក Honda Dream ឆ្នាំ​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ពី​ទិសខាងកើត​ទៅ​លិច​(​ពី​ខេត្ត​ប៉ៃលិន​ទៅ​ផ្សា​ព្រំ​) រងរបួស​បាក់ដៃ​ឆ្វេង​ម្ខាង​។

​ចំណែក​អ្នកបើកបរ​ឡានតូច​បង្ករ​ហេតុ​ឈ្មោះ ប្រាក់ កាត់ ភេទ​ប្រុស​អាយុ ៥៩​ឆ្នាំ ជា​ជនជាតិ​ថៃ មុខរបរ​អាជីវករ បើកបរ​រថយន្ត​ម៉ាក Mazda ពណ៌​ទឹកប៊ិច ពាក់​ផ្លាកលេខ ចាន់​បូរី ៤០៦៥ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើតមាន​ប្រពន្ធ​ឈ្មោះ ជិត សុខ​គុណ ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខ​របប​មេផ្ទះ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​បច្ចុប្បន្ន​រថយន្ដ និង​អ្នកបើកបរ ត្រូវបាន​កម្លាំង​ប៉ូលិស​ចរាចរណ៍​នាំយកទៅ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​រីឯ​ស្ត្រី​រងរបួស​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ដើម្បី​ធ្វើការ​សង្គ្រោះ​ព្យាបាល​ហើយ​៕S/

ឡាន​ថៃ​បុក​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​របួស​ស្ត្រី​ម្នាក់​នៅ​ប៉ៃលិន​