​ឡាន​បើក​បុក​ម៉ូតូ​មួយគ្រឿង​ស្លាប់​៣​នាក់​នៅ​ឃុំ​ស្រអែម​

494
ចែករម្លែក

ដោយ​បាយ័ន​/​ព្រះ​វិហារៈ​យុវជន​ចំនួន​៣​នាក់​ត្រូវបាន​ស្លាប់​នៅនឹងកន្លែង​ខណៈពេលដែល​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​ហើយ​ត្រូវបាន​រថយន្ត​ធុន​ហ្វ​ត​មួយគ្រឿង​បុក​យ៉ាង​ពេញទំហឹង​។​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ន៏​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ផ្លូវ​កៅស៊ូ​មុខ​ខារ៉ាអូខេ វេ​ឡា​ស្កា​យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​គេ​ដឹងថា​ម្ចាស់​រថយន្ត​ហ្វ​ត​បាន​ចុះ​គេចខ្លួន​បន្សល់ទុក​តែ​រថយន្ត​និង​សាកសព​នៅ​កន្លែងកើតហេតុ​និង​បន្ទាប់មក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅកាន់​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​ដើម្បី​រក្សាទុក​បណ្តោះអាសន្ន​។​នៅពេលនេះ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់ប្រាប់​ឈ្មោះ​អ្នកស្លាប់​ទាំង​៣​នោះឡើយ ដោយ​គេ​ដឹងថា​ជនរងគ្រោះ​ទាំង​៣​រស់នៅក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នេះដែរ​៕S/

​រូបភាពៈ ឡាន​១​គ្រឿង​បុក​ម៉ូតូ​មួយគ្រឿង​ស្លាប់​៣​នាក់​នៅ​ឃុំ​ស្រអែម​៕​បាយ័ន​