​ឡាន​ប៉ុន​សំបក​ក្តាម​ញាត់​ឈើ​ពេញ​រត់​ទៅមុខ​លែងរួច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

909
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​រថយន្ត​កា​មេ​រី​គូថ​ហើម​មួយគ្រឿង​ញាត់​ឈើ​ពេញ​ទាំងមុខ​និង​ក្រោយ​រត់​ទៅមុខ​មិន​ចង់​រួច​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដេញ​ស្ទាក់​ឃាត់​បាន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ប្ញ​ស្សី​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​និយាយថា​ដោយមាន​សេចក្តីរាយការណ៍​មក​ថា​មាន​រថយន្ត​មួយគ្រឿង​ផ្ទុក​ឈើ​កំពុង​ដឹក​ពី​ស្រុក​សៀម​ប៉ាង​ចូល​ក្រុង​ស្ទឹងត្រែង​ក៏​ចាប់ផ្តើម​ដេញ​ស្ទាក់​បាន​ភ្លាមៗ​។​ជុំវិញ​ការបង្ក្រាប​នោះ​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្តិ​បទល្មើស​ឡើយ​។​ក្រោយពី​បង្ក្រាបបាន​រថយន្ត​និង​ឈើ​ក៏បាន​ប្រគល់​ទៅឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​នីតិវិធី​ច្បាប់​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​ថា​ឈើ​ដែលមាន​នៅក្នុង​រថយន្ត​គឺជា​ប្រភេទ​ឈើ​ប្រណីត​ធ្នង់​កែច្នៃ​ជ្រៀក​ជា​ដុំៗ​រួច​ស្រែ​ច​ចំនួន​១៧០​ដុំ​។​ឈើ​និង​រថយន្ត​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​៕S/

​ឡាន​ប៉ុន​សំបក​ក្តាម​ញាត់​ឈើ​ពេញ​រត់​ទៅមុខ​លែងរួច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​