​ឡាន​១០​កៅអី​បុក​គូថ​ឡាន​ដឹក​ដែក​ពេលយប់​របួស​ម្នា​ក់នៅ​ប៉ៃលិន​

1428
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​ប៉ៃលិនៈ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ឡាន ម៉ាក​សាំង​យ៉ុង ១០​កៅអី​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​ឡាន​ម៉ាក​សាំង​យ៉ុង​បើកបរ​ទៅបុក​ពីក្រោយ​ឡានធំ​ដឹក​ដែក​មួយគ្រឿង​ដែល​កំពង់​បើកបរ​ពី​ខាងមុខ ។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ។​
​ ​
​មន្ត្រីប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​បុរសរងគ្រោះ​ឈ្មោះ ឃ​ន រ៉ា​អាយុ ៣៤​ឆ្នាំ​(​របួសធ្ងន់​) រស់នៅ​ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ បើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពាក់​ស្លាក​លេខ​ភ្នំពេញ ២N២៦៩៤​។​ចំណែក​អ្នកបើកបរ​ឡានធំ​ដឹក​ដែក​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​បើកបរ​រថយន្ត​ម៉ាក​NISSAN​ពាក់​ស្លាក​លេខ​ស្វាយរៀង​៣A១១៩៥​ព្រោះ​ក្រោយ​ហេតុការណ៍​បាន​គេចខ្លួនបាត់​។​

មន្ត្រីប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់ថា​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាលមកពី​កត្តា​យានយន្ត​បើកបរ​ពេលយប់​គ្មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់​ផ្នែក​ខាងក្រោយ​។​រថយន្ត​ម៉ាក​សាំង​យ៉ុង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២N២៦៩៤​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់​និង​របួស​អ្នកបើកបរ​ម្នាក់​ផងដែរ​។​មធ្យោបាយ​ទាំង​២​គ្រឿង កម្លាំង​បាន​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ប៉ៃលិន​រងចាំ ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/

ឡាន​១០​កៅអី​បុក​គូថ​ឡាន​ដឹក​ដែក​ពេលយប់​របួស​ម្នា​ក់នៅ​ប៉ៃលិន​