​ឡិច​ស៊ី​ស​បើក​បុក​រ៉ឺម៉ក​អេតចាយ​ឆ្លងផ្លូវ​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

567
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​លឿន​បាន​ជ្រុល​ទៅបុក​រ៉ឺម៉ក​អេតចាយ​ឆ្លងផ្លូវ​ពេញទំហឹង​ប៉ើង​ប្រមាណ​ជាង​៣០​ម៉ែត្រ​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុ​ការ​ណ៏​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ហាន់​ណូយ​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៩​។​។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​លុច​ស៊ី​ស​NX200t​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BD4445​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រ៉ឺម៉ក​អេតចាយ​បើក​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ចំ​ពីក្រោយ​ពេញ​ប៉ើង​ប្រមាណ​ជិត​សាប​សិប​ម៉ែត្រ​បណ្ដាលឱ្យ​ម្ចាស់​រ៉ឺម៉ក​រងរបួស​ធ្ងន់​៕S/​