​ឡើង​រលក​កម្តៅ​និង​ខ្យល់​បោកបក់​ខ្លាំង​តែ​គ្មាន​ការ​រាល​ឆេះ​ជាថ្មី​ជើងភ្នំ​ខ្លា​កូន​ទេ​

201
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ទោះបីជា​ឡើង​រលក​កម្តៅ​និង​ខ្យល់​បោកបក់​ខ្លាំង​ខណៈ​រក​ភ្លៀង​កក់ខែ​តែ​គ្មាន​ការ​រាល​ឆេះ​ជាថ្មី​ជើងភ្នំ​ខ្លា​កូន​ចាស់​នៅ​ក្រុង​សិរីសោភ័ណ​ទេ​។​

​សូម​រំលឹកថា​ចំ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​កន្លងមក​កាលពី​យប់​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​មាន​ភ្លើងព្រៃ​រាល​ឆេះ​នៅ​ជើងភ្នំ​ខ្លា​កូន​ចាស់​ស្ថិតនៅ​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយ​ជ័យ​។​សមត្ថកិច្ច​នគរបាល​និង​លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា​៖ នគរបាល​យុត្តិធម៌​និង​ជំនាញ​អគ្គិភ័យ​បន្ត​រក​មូលហេតុ​និង​ស៊ើបអង្កេត​ពី​ភ្លើង​រាល​ឆេះ​ជើងភ្នំ​ខ្លា​កូន​ចាស់​នេះ ។​

សូម​រំលឹកថា​ការឆេះ​នេះ​តាំង​នាម​ឱ្យ​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​និង​ក៏​ដឹកនាំ​បញ្ជា​រួម​ដោយ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​។​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​និង​អ្នកពាក់ព័ន្ធ​ជាច្រើន​បាន​បញ្ចេញ​រថយន្ត​រថ​យន្ត​ពន្លត់​អគ្គិ​ស​ភ័យ​និង​កម្លាំង​ជាច្រើន​ទៅ​ជួយ​ពន្លត់​។​

ដើម្បី​តតាំង​នឹង​ការបង្កើន​កម្លាំង​ឆាបឆេះ​ក្នុង​ល្បឿន​ខ្យល់​និង​សភាព​ក្តី​ហួតហែង ក្រៀម​ស្វិត​នៃ​ស្មៅ រុក្ខជាតិ ដើមឈើ ។​ប៉ុន្តែ​ប្រតិបត្តិការ​ពន្លត់​បាន​ជោគជ័យ​នៅ​ចូល​ថ្ងៃទី​២៦​ខែមករា​ហើយ​មិន​បង្កឱ្យមាន​ការ​រាល​ឆេះ​ជាថ្មី​ទេ​ឬ​ឆេះ​ដល់​ផ្ទាះ​ពលរដ្ឋ​នៅ​ជើងភ្នំ​ឡើយ ៕S/

​រូបថត​៖​ឡើង​រលក​កម្តៅ​និង​ខ្យល់​បោកបក់​ខ្លាំង​តែ​គ្មាន​ការ​រាល​ឆេះ​ជាថ្មី​ជើងភ្នំ​ខ្លា​កូន​ចាស់​នៅ​ក្រុង​សិរីសោភ័ណ​ទេ (​រូប​៖ ប​.​ជ័យ )​