​ឡេង​ណា​វ៉ា​ត់​ត្រា​ជាមួយ​តារា​ល្បី​ជាច្រើន​ដួង​ចេញទៅ​កូរ៉េ​ដើម្បី​រាំវង់​បំបែក​កំណត់ត្រា

695
ចែករម្លែក

ដោយ បូ​រិ​ន​/​ភ្នំពេញ​៖ កាន់តែ​កក្រើក ទៀតហើយ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​បុរី ឡេង ណា​វ៉ា​ត់​ត្រា នឹងមាន​ការ រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដ៏​ធំ ប្រមូលផ្ដុំ​តារា​ប្រុស​ស្រី​ល្បី​ជាច្រើន​ដួង ទៅ​ច្រៀង​រាំ​អបអរសាទរ​ឆ្នាំ​ថ្មី​ជួបជុំ​បងប្អូន​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​។​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ក៏មាន​ការ​រាំវង់​បំបែក​កំណត់ត្រា​ធំជាងគេ​ប្រចាំឆ្នាំ​២០១៩​ក៏​មានការ​រាំវង់​បំបែក​កំណត់ត្រា ធំជាងគេ​ប្រចាំឆ្នាំ​២០១៩​ផងដែរ​។​

​លោក​ឧ​ញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា​បាន​ថ្លែង​នៅ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ល្ងាច​ថ្ងៃទី​១៨ ខែមេសា​ឆ្នាំ​២០១៩​ថា​នៅក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ដ៏​ធំ​អស្ចារ្យ​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អបអរ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដែលមាន​ការ​ឧ​ប​ត្ត​ម្ភ​គាំទ្រ ដោយ​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត់​ត្រា នៅ​ប្រទេស​កូរ៉េ នាទី​ក្រុង​ប៊ូសាន ជាពិសេស​នឹង​បាន​រួមគ្នា រាំ​បំបែក​កំណត់ត្រា ប្រចាំឆ្នាំ​២០១៩ នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ​ដែលមាន​វង់​ធំជាងគេ​លើ​ពិភពលោក​។​

​លោក បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ មានការ​ចូលរួម​រាំលេង​ដោយ​សេរី ជាមួយ​កំពូល​តារាចំរៀង​កំពុង​ពេញនិយម​ជាមួយ ឡូ​រ៉ា ម៉ម​, ខេ​ម​, វុ​ទ្ធា​, បាន ម៉ុ​ន្នី​ល័​ក្ខ​, ចាន់ សម័យ មិនតែប៉ុណ្ណោះ​ជួប​ជាមួយ បទ​យុវវ័យ កន្ត្រាក់​អារម្មណ៍ យូ​រី Bmo Tampo ពិធីករ​កំពូល​កូ ប៉ែន​ចំ​រ៉ុង នឹង​កូ​អោយ​កាន់តែ​សប្បាយ​ថែមទៀត​ផង​។​

​ជា​ម្ចាស់​ផលិតកម្ម​កាឡាក់ស៊ី ផងដែរ​នោះបាន​និយាយទៀតថា អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​នឹងមាន​ការចូលរួម​ដោយ​អ្នកដឹកនាំ​ដ៏​ល្បី​យឹម​តា​ស្រង់​នឹង​ធ្វើអោយ​កម្មវិធី​កាន់តែ​អស្ចារ្យ​ផលិត​វីដេអូ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ទុកជា​អនុស្សាវរីយ​ជា​រៀងរហូត​សូមកុំ​អោយ​ឱកាស​នេះ​កន្លងផុត​អោយសោះ ចូលរួម​ដោយ​មិន​គិតថ្លៃ រួមគ្នា គាំទ្រ​សិល្បៈ​ខ្មែរ​។​

​សូមបញ្ជាក់ថា ក្នុងឱកាស ជួបជុំ​សប្បាយ​ដ៏​ធំ​កម្រ​មាន​នេះ រំលង​ផុត​ឱ្យសោះ ចូលរួម​ដោយ​សេរី នៅ​ថ្ងៃទី​២០ ខែមេសា ចាប់ពី​ម៉ោង​៤​ល្ងាច​ដល់​ម៉ោង​១០​យប់ អាស័យដ្ឋាន ទីក្រុង​ប៊ូសាន សួនឧទ្យាន សាម​ណាក់ ក្បែរ​ស្ថា​នី​រថភ្លើង​សា​សាង​៕S/​