​ឡេង​ណា​វ៉ា​ត់​ត្រា​ទទួលបាន​កាដូ​នៃ​ជីវិត​ជាមួយ​ពាក្យ “​សុំទោស​”

1341
ចែករម្លែក

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​ម្ចាស់​ជំនួញ​អចល​ទ្រព្យ​ល្បីឈ្មោះ​និង​ថៅកែ​ផលិតកម្ម​ភាពយន្ត​កាឡាក់ស៊ី លោក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា​ទទួលបាន​កាដូ​នៃ​ជីវិត​គឺជា​កូនប្រុស​ម្នាក់​ក្រោយពី​ភរិយា​បាន​សម្រាល​កាលពី​យប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​។

​ជាមួយគ្នា​ភាព​រីករាយ​របស់លោក​ដែល​កូនប្រុស​ម្នាក់​នោះ ប៉ុន្តែ​បែរជា​លោក​ពោល​ពាក្យ​“​សុំទោស​”​ទៅកាន់​ភរិយា​ជាទី​ស្រលាញ់​របស់លោក​ដោយ​សារ​តែ​លោក​មាន​មិន​វត្តមាន​ពេល​ភរិយា​សម្រាល​។

​ទន្ទឹម​ទៅ​និង​ភាពសប្បាយ​រីករាយ ដែល​ទទួលបាន​សមាជិក​ថ្មី​នោះ លោក​ឧកញ៉ា​រូបនេះ បែរជា​ពោល​ពាក្យ​សុំទោស​ភរិយា​ទៅវិញ​។ កាលពី​រាត្រី​ថ្ងៃទី​២៤ ខែសីហា វេលា​ម៉ោង​១១:០៩​នាទី លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បានទទួល​សមាជិក​ថ្មី​ក្នុង​គ្រួសា​របស់លោក គឺ​កូនប្រុស​ម្នាក់ ។​ក្រោយពី​សម្រាលកូន​រួច​ទាំង​ម្តាយ​និង​កូន គឺមាន​សុខភាព​ល្អ​។​

ជាមួយគ្នា​នោះ​មហាជន​បានកត់សម្គាល់​គឺ​នៅក្នុង​បន្ទប់​សម្រាលកូន​មិនមាន​វត្តមាន​របស់លោក​នោះទេ​។ នេះហើយ​ជាដើម​ហេតុ ធ្វើ​ឲ្យ​ឧកញ៉ា​រូបនេះ ពោល​ពាក្យ​សុំទោស​ភរិយា​ជាទី​ស្រលាញ់ ដោយ​លោក​បាន​សរសេរ​សារ​បង្ហោះ​ថា​“​បង​មិនគួ​មក​កំពង់សោម​សោះ​។

សូម​លោកយាយ​ម៉ៅ​ជួយ​ឱ្យ​ពរ​កូនចៅ​ផង​ប្រពន្ធ​ខ្ញុំ​យប់​នេះ​សម្រាល​ហើយ សូមទោស​ប្រពន្ធ​សំលាញ់​បង​កំពុងធ្វើដំណើរ​ដល់​ពាក់​កណ្ដាលផ្លូវ​ហើយ ស្អែក​នេះ​យើង​បានឃើញ​កូនប្រុស​យើង​ហើយ អូន​បង​មកដល់​ពាក់​កណ្ដាលផ្លូវ​ហើយ ស៊ូ​ស៊ូ​ប្រពន្ធ​សំឡាញ់​”៕S/​

#