​ឡៅ ចិ​ត្រា នឹង​ផ្ដួល​គូប្រកួត មុន​ទឹក​ទី​៥

370
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ឡៅ ចិ​ត្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឆៃ យ៉​រ៍ (Chhai Yor) លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​២៨ មេសា នេះ ។​

​នេះ​ជាការ​ប្រកួត​មួយ ដែល​នរណា ក៏​ជឿថា ចិ​ត្រា នឹង​យកឈ្នះ​គូប្រកួត​របស់ខ្លួន បាន​មុន​ទឹក​ទី​៥ ដែរ ។ ឆៃ យ៉​រ៍ ធ្លាប់​មក​ចូលរួម​ប្រកួត ដណ្ដើម​ខ្សែក្រវាត់ នៅ​ស្រុក​ខ្មែរ តែ​គេ​មិនបាន​ឡើង ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ ។ គេ​ជា​អ្នក​ប្រដាល់​មួយរូប វ៉ៃ​ល្អ​គ្រាន់បើ​ដែរ តែ​នរណា ក៏​ជឿថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិនមែនជា​ឧបសគ្គ សម្រាប់ ចិ​ត្រា នោះទេ ។​

​ឆៃ យ៉​រ៍ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៦០​ដង និង​ចាញ់​១៨​ដង ។ ចំពោះ ចិ​ត្រា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨០​ដង ឈ្នះ​៧៣​ដង ចាញ់​៥​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ នេះ​ជាការ​ប្រកួត​មួយ ដែល​ចិ​ត្រា នឹង​ឈ្នះ ។​

ឡៅ ចិ​ត្រា និង ឆៃ​យ៉​រ៍​

​លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ដែល​ទើបតែ​បរាជ័យ ក្នុងការ​ប្រកួត​ដណ្ដើម ខ្សែក្រវាត់​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ កង សា​ណាន (Kong Sanan) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​អ្នក​ប្រដាល់​កន្តឿ​រូបនេះ កណ្ដាប់ដៃ​របស់គេ ធ្ងន់​ណាស់ ឯ​កែង​របស់គេ ក៏​មិនអាច​មើលស្រាល​បានដែរ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៨​ដង ឈ្នះ​៤៣​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ រីឯ កង សា​ណាន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៨​ដង ឈ្នះ​៥២​ដង និង​ចាញ់​៦​ដង ។​

​សម្រាប់​អ្នក​ប្រដាល់ ទាំង ២ រូបនេះ ប្រាកដជា​លំបាក​លេង​គ្នា​ហើយ ។ លាប រដ្ឋា ដែល​កន្លងមក តែងតែ​ប្រើ​កណ្ដាប់ដៃ ផ្ដួល​គូប្រកួត​នោះ លើក​នេះ គេ​ធ្វើបាន ឬក៏​យ៉ាងណា ?​។​

លាប រដ្ឋា និង កង សា​ណាន​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​បឺត សង្ឃឹម​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ អ្នក​ប្រដាល់ ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ៕v

#