​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​ចុះ​ពិនិត្យ​សំណង់​ការដ្ឋាន​ឡា​ម័​រ​ខុន​ដូរ​បាងកក​ប្រទេស​ថៃ​

433
ចែករម្លែក
  • 318
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក ឃិត ឈឿន ម្ចាស់​ក្រុមហ៊ុន ចំរើន សម្បត្តិ​ខន​ស្ត្រា​ក់សិន​ខូ​អិ​ល​ធី​ឌី​និង​ជា​ស្ថាបនិក​ចុះ​ពិនិត្យ​សំណង់​ខុន​ដូរ​កម្ពស់​៧​ជាន់​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឡា​ម័​រ​ខុន​ដូ​L’AMOURCONDO​។​

ដែល​គម្រោង​សាងសង់​ជិត​រួចរាល់​ហើយ​និង​បើក​សម្ភោ​ធ​អំឡុង​ខែ​មិនា​២០១៩​ខាងមុខនេះ​ដែលមាន​ទី​តាំងនៅ​ជិត​ព្រលានយន្តហោះ​ដន​មឿង​នៅ​ទល់មុខ​ផ្សារ​ទំនើប TESCO LOTUS​ស្ថិតនៅ​ខេត្ត ប៉ាក់​ធុំ​ថា​នី ជាប់​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក ឃិត ឈឿន បាន​ប្រាប់​ឱ្យដឹងថា​ដោយ​មើលឃើញ​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​និង​ប្រកប​របប ដោយមាន​ការអភិវឌ្ឍ​ន៍​លើ​វិស័យ​អចលនទ្រព្យ​គំរោង​ដី​ពុះ​ឡូ​តិ៍ ផ្ទះល្វែង សំណង់​អគារ ខុន​ដូរ​ធំៗ ផ្សារ រីក​ពេញ​រាជធានី​ភ្នំពេញ​ក៏ដូចជា​តាម​បណ្ដារ​ខេត្ត​ទូរ​ទាំង​ប្រទេស កម្ពុជា ។ ទើប​លោក​សំរេចចិត្ត ទិញ​ដី សាងសង់​ខុន​ដូរ​នៅក្រៅ​ប្រទេស ដើម្បី លក់ ជួល ឲ្យ​ប្រជាជន​កម្ពុជា​ដែល​និយម​ចូលចិត្ត មក​កម្សាន្ត​ក៏ដូចជា​បញ្ជូន​កូនចៅ​មក​សិក្សា​នៅ​ប្រទេស​ថៃ បាន​ស្នាក់នៅ ។

​លោក​ឃិត​ឈឿន​បាន​បន្តថា​ទន្ទឹមនេះ​ក្នុងនាម​លោក​ជា​កូន​ខ្មែរ​ទទូច​ស្នើរ​សុំ​ឲ្យ​ជួយ​គ្រាំទ្រ​សមិទ្ធផល​ដែល​កូន​ខ្មែរ​បង្កើតឡើង​នេះ​ជា​អគារ​ខុន​ដូរ​ដំបូង​គេ​បង្អស់​ដែល​លោក​សាងសង់​នៅក្រៅ​ប្រទេស​ដែល​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ។

ទន្ទឹម​និង​ការ​សាសង់​អគារ​ខុន​ដូរ​កម្ពស់​៧​ជាន់ មាន ៧២​បន្ទប់ ដែល​ជិត​រួចរាល់ មាន​អតិថិជន​ខ្មែរ​ជនជាតិ​ថៃ​ផ្ទាល់​ក៏ដូចជា​ជនបរទេស​ផ្សេងទៀត​បាន​ទិញ​កក់​អស់​ជាង​៣០​បន្ទប់​ហើយ​។​បើ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់អារម្មណ៍​សម្រាប់​ទុក​ឲ្យ​កូនចៅ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​សូម​រួសរាន់​ឡើង​ព្រោះ​ជិត​អស់ហើយ អាច​បង់​រំ​លោះ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ក៏បាន ។

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ចំពោះ​គុណភាព​សំណង់ បន្ទប់ ការ​តុ​ប​តែ​តែង ប្រព័ន្ធ​ការពារ​សុវត្ថិភាព សាងសង់ឡើង​តាម​កំ​រឹត​ស្តង់ដារ​អន្តរជាតិ​ងាយស្រួល​ក្នុងការ​ស្នាក់នៅ ប្រកបដោយ​សុវត្ថិភាព និង ផាសុខភាព​៕S/​