​អគ្គនាយក​អង្គការ WTO ចាត់ទុក​សម្តេច​តេ​ជោ​គឺជា​មេដឹកនាំ​មួយរូប​ដែលមាន​ភាព​ឈ្លា​វៃ​បំផុត​

937
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ធ្វើ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក រ៉ូ​បេ​តូ កា​វ៉ា​ហូ អា​សេ​វ៉េ​ដូ (Robeto Cavatho Azevedo) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ល្ងាច​ថ្ងៃទី ២២ ខែតុលា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។ នៅក្នុង​ជំនួប​នោះ​លោក រ៉ូ​បេ​តូ បានចាត់ទុក សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​មួយរូប​ដែលមាន​ភាព​ឈ្លា​វៃ​បំផុតដែល​បានដាក់​ឲ្យ​មាន​ស្ថាន​តំណាង​អចិ​ន្រៃ​យ៍​របស់ខ្លួន​ប្រចាំ​នៅ​អង្គ ការ WTO ។
​ ​ ​
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​លោក រ៉ូ​បេ​តូ កា​វ៉ា​ហូ អា​សេ​វ៉េ​ដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មានប្រសា សន៍​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​។​ប៉ុន្តែ​គឺជា​ប្រទេសមួយ​ដែល​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​ដែល​បាន អនុវត្ត​ដោយ​ជោគជ័យ​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅក្នុង​ពិធី​លោក​។​លោក​អគ្គនាយក​សង្ឃឹម​ថា​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មកកាន់​ទីក្រុង​ហ្សឺ​ណែវ​ពិសេស​មកកាន់​ទីស្នាក់កា​រ​ណ្តា​ល​របស់​WTO​នៅពេលនេះ គឺ​មិនមែនជា​លើកចុងក្រោយ​នោះទេ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​កិច្ចសហការ​វាង​កម្ពុជា​ជាមួយនិង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ ប្រសើរឡើង​ពិសេស​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ទទួលបាន​នូវ​ការអភិវឌ្ឍ និង មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ដទៃទៀត​រួមទាំង WTO ផងដែរ​។ សម្តេច​តេ​ជោ​បន្តថា​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់ WTO រយះពេល​១៤ ឆ្នាំ​រួចមកហើយ​ក្នុង​រយះ​ពេលនេះ​សម្តេច​សូម​អរគុណ​ចំពោះ WTO​សម្រាប់​កិច្ច សហប្រតិបត្តិការ​ទាំង​អស់​ដែល​បាន​ផ្តល់ជូន​ដល់​ប្រទេស​កម្ពុជា ។ សម្តេច​បន្តថា​កន្លងមក​កម្ពុជា​បាន​ដើរតួនាទី​ជា​ប្រទេស​សម្របសម្រួល​កាលពី​ឆ្នាំ ២០១៧ ហើយ​នៅ​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២០ កម្ពុជា​ស្ថិតនៅក្នុង​យន្តការ​ត្រីភាគី​នៃ​ក្របខណ្ឌ​នៃ WTO ដោយ​សង្ឃឹមថា​កម្ពុជា​នឹង​បន្ត​ទទួលបាន​នូវ​ជំនួយ ពី WTO ។

​សម្តេច​តេ​ជោ​បន្តថា​កន្លងមក​កម្ពុជា​បាន​បើក​ស្ថាន​បេសកកម្ម​របស់ខ្លួន​ប្រចាំ​នៅ WTO បើទោះបីជា​ខ្លួន​ស្ថិតក្នុង​សេដ្ឋកិច្ច​មួយ​ដែលមាន​ភាពទន់ខ្សោយ​ក៏ ពិតមែនតែ​កម្ពុជា​ជំនះ​ក្នុង​ការដាក់​ឲ្យ​មាន​ស្ថាន​ឯកអគ្គរាជទូត​ពាណិជ្ជ​កម្ម​នៅ​ហ្សឺ​ណែវ​ដើម្បី​ជួយ​សំរួល​ការងារ​រវាង​ក​ម្ពុ​ជា​ជាមួយនិង WTO ។

​លោក​អគ្គលេខា WTO មានប្រសាសន៍ថា​កម្ពុជា​មាន​លក្ខ​ណះ​សកម្ម​របស់ខ្លួន​ពោល​ក្នុង​រយះពេល​១៤ ឆ្នាំកន្លងមក​ថ្វី​ត្បិត​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ ទៀត​នោះ​កម្ពុ​ជាមាន​លក្ខ​ណះ​សម្បត្តិ​គ្រប់គ្រាន់​និង​ជា​ប្រទេស​ទី​១ ដែល​បាន​ចាត់តាំង​ឲ្យ​មាន​តំណាង​អចិ​ន្រៃ្ត​យ៍​ពាណិជ្ជកម្ម​របស់ខ្លួន​ប្រចាំ WTO​។​  លោក ក៏បាន​ចាត់ទុក​សម្តេច​តេ​ជោ​គឺជា​អ្នកដឹកនាំ​មួយរូប​ដែលមាន​ភាព​ឈ្លា​វៃ​ពីព្រោះថា WTO គឺជា​ស្ថាប័ន​មួយ​ដែល​ផ្តល់នូវ​ការគាំទ្រ​នូវ​ស្មារតី​និង​ជំនួយ​ជាច្រើន ដល់​សមាជិក​របស់ខ្លួន​ដែល​ខុសពី​ប្រទេស​ដទៃទៀត​មិនបាន​ធ្វើការ​ចាប់អារម្មណ៍​យកចិត្តទុកដាក់ ។

​លោក រ៉ូ​បេ​តូ កា​វ៉ា​ហូ អា​សេ​វ៉េ​ដូ ក៏បាន​កោតសរសើរ​ដ​ល់​កម្ពុជា​ផងដែរ​ក្នុងការ​ដើរតួនាទី​នៃ​ការកសាង​ស្ពាន​សម្រា ប់​ប្រទេស​ផ្សេងទៀត​ពិសេស​ការស្វែងយល់ ពី​ប្រព័ន្ធ​របស់ WTO ។ លោក​អគ្គនាយក​បន្តថា​បច្ចុប្បន្ននេះ​កម្ពុជា​មិនមែន​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​នោះទេ​ពោលគឺ​កម្ពុជា​ស្ថិតនៅក្នុង​ប្រព័ន្ធ​នៃ WTO ដែល​កម្ពុជា បាន​ស្វែងយល់​និង​ចាប់យក​ឱកាស​បាន​ច្រើន ។ លោក​បន្តថា​ដោយសា​ភាព​វៃឆ្លាត​របស់​កម្ពុជា​នេះហើយ​បានជា​កម្ពុជា​ចាប់យក​នូវ​ជំនួយ​បច្ចេកទេស​ពី WTO ដែល​ចំណាយ​ទៅលើ​ការជួយ​ដល់​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រមាណ ៧,៧ លាន​ដុល្លា​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៨ ហើយ​ក្នុង​រយះពេល​៤​ឆ្នាំ​ចុង ក្រោយ​នៃ​ការកសាង​សមត្ថភាព​មន្ត្រី​មាន​ចំនួន​រហូតដល់ ៤១១ នាក់​ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានធ្វើការ​បណ្តុះបណ្តាល​នៅ​គ្រប់​សកម្មភាព របស់ WTO ។ នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះដែរ​សម្តេច​តេ​ជោ​និង​លោក​អគ្គនាយក​បានធ្វើកា​រ​ពិភាក្សាគ្នា​យ៉ាង​ស៊ី​ជំរៅ​ទាក់ទិន​ទៅ​និង​សង្គ្រាម​ពាណិជ្ជ កម្ម​ពិភពលោក ពិសេស​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែល​កំពុង​កើនឡើង​កំដៅ​ផងដែរ ៕