​អគ្គមេបញ្ជាការ​៖​បង្ក្រាប​ឱ្យបាន​ដាច់ខាត​រាល់​ឧបាយកល​នៃ​ចលនា​បដិវត្តន៍​ពណ៌​

135
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានបញ្ជាក់​ពី​សភាពការណ៍​ជាតិ​-​អន្តរជាតិ ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​សភាព​ប្រែប្រួល ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​នាយទាហាន ពលទាហាន ទាំងអស់​ត្រូវ លើកកម្ពស់​ការប្រុងប្រយ័ត្ន និង​តាមដាន​ជាប់​ជាប្រចាំ ក្នុងនោះ​បង្ក្រាប​ឲ្យ​បាន​ដាច់ ខាត​រាល់​ឧបាយកល​នៃ​ចលនា​បដិវត្តន៍​ពណ៌ ដែលមាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្

​ការ​ថ្លែង​នេះ ក្នុង​ពិធី​បើក​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២០ របស់​បញ្ជាការ​កងទ័ព​ជើង​ទឹក ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​។​
​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងទ័ពជើងទឹក ដែល​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ​បានសម្រេច​ភារកិច្ច​គួរ​ជាទី​មោទនៈ​។ ហើយ​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ នាយ​នា​វី ពល​នា​វឹក​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ពិនិត្យ​ការកំណត់​ទិសដៅ​ភារកិច្ច​សម្រាប់​ពេលខាងមុខ​នូវ​អ្វីដែល​ជាការ​ចាំបាច់ ដើម្បី​ប្រមូលផ្ដុំ​ការដោះស្រាយ​បង្កើន​ប្រសិទ្ធភាព​ការងារ​នៅតាម​កងឯកភាព​មុននឹង​ធ្វើការ​ផ្សព្វផ្សាយ និង​ចាត់តាំង​អនុវត្ត​។​

​ចំណែក​នាយ​ឧត្ដម​នារី ទៀ វិញ អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង បាន​បញ្ជាក់ថា ក្នុង​រយៈពេល​មួយឆ្នាំ​២០១៩ កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើង ទឹកបាន​យកចិត្តទុកដាក់​ប្រមូលផ្ដុំ​ដឹកនាំ អនុវត្ត​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម ក្នុងនោះ​ភារកិច្ច​កិច្ចការពារ​បូរណភាព​ទឹកដី កងទ័ពជើងទឹក​បាន​ពង្រឹង​ប្រៀប​ការពារ​ដែនទឹក កោះ ឆ្នេរ ដែនអាកាស និង​ធ្វើ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ បាន​ជាប់​ជាប្រចាំ​។ បាន​ចាត់តាំង​កម្លាំង និង​មធ្យោបាយ​ចេញ​ធ្វើ​សកម្មភាព ទប់ស្កាត់​និង​បង្ក្រាប​បទ ល្មើស​រក្សា​សន្តិសុខ ចូលរួម​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ ព្រមទាំង​ចេញ​ល្បាត​រួមគ្នា​នៅ​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ជា មួយ​កងទ័ពជើងទឹក​ប្រទេសជិតខាង​ផងដែរ​៕ H