​អគ្គស្នងការ​នគរបាល​ជាតិ​ចុះ MOU ជាមួយ​ប្រធាន​សន្តិសុខ​តំបន់​របស់​ស្ថានទូត​អាមេរិក​

562
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU)​ជាមួយ​កលោក​TimothyPittman​ប្រធាន​សន្តិសុខ​តំបន់​របស់​ស្ថានទូត​អាមេរិក​ដើម្បី​ការពង្រឹង​កិច្ចការពារ​សន្តិសុខ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​នគរបាលជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយមាន​ការអញ្ជើញ​ចូល រួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គ ស្នងការដ្ឋាន​នគរបាល​ជាតិ​និង​មន្ត្រី​នានា​របស់​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុ ជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​បាន​មានប្រសាសន៍​រំលឹក​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​នគរបាលជាតិ​កម្ពុជា​និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ទាំង​មុន និង​ក្រោយ​ការចុះ​អនុស្សរណៈ​កន្លងមក​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ជម្រុញ​រក​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នេះ​ជា​បន្ត​ថែមទៀត ជាពិសេស​ការ​ផ្តល់ព័ត៌មាន​រវាង​គ្នា​តាមរយៈ Hotline ពាក់ព័ន្ធ រាល់​ចំណុច​សង្ស័យ​នានា​ឬ​ព័​ត៌ មាន​ផ្សេងៗ​ដែល​បំរើ​ផលប្រយោជន៍​នៃ​កិច្ចការពារ​សន្តិសុខ​៕S/​