​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ផ្ទុក​សម្ភារផ្ទះបាយ​ បង្ក​ភ្ញាក់ផ្អើល​នៅ​ខណ្ឌ​ច្បារអំពៅ​

150
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ផ្ទុក​សម្ភារចានឆ្នាំង​និង​សម្ភារ​ជ័រ​(​សម្ភារ​ផ្ទ​ះបាយ​)​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ​ត្រូវ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​ កាលពី​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ម្ចាស់​ទីតាំង​មានឈ្មោះ គង់ រដ្ឋា ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ​មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​សមត្ថកិច្ច​បាន​បន្ដថា ​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើត​ហេ​ត​បានឃើញ​ផ្សែង​ហុយ​ចេញពី​ក្នុង​ឃ្លាំង​រួច​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច និង រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​ជួយ​បាញ់​ពន្លត់​ភ្លាមៗ ។​

​នៅក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ទីតាំង​ខាងលើ ​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​២១​គ្រឿង​ ប្រើ​ប្រាស់​អស់​ចំនួន​១៩​គ្រឿង ស្មើនឹង​៨៤​ម៉ែត្រគុប​ទើប​រលត់​ជាស្ថាពរ នៅ​ម៉ោង​០៣​និង​១៥​នាទី​ថ្ងៃ​ដ​ដែល។

ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​គឺ​បណ្ដាលមកពី​ឆ្លង​ចរន្ដអគ្គិសនី និង​ខូចខាត សម្ភារទាំងស្រុង ប៉ុន្ដែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​នោះទេ ៕S/​Ha