​អគ្គិភ័យ​ឆាបឆេះ​ទូរ​កុង​ទឺ​ន័​រ​របស់​រោងចក្រ​លី​ណា​ណា​ដោយសារ​ទុស្សេ​ខ្សែភ្លើង​

710
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​អគ្គិភ័យ​បាន​ឆាបឆេះ​ទូរ​កុង​ទឺ​ន័​រ​ស្នាក់នៅ​របស់​កម្មករ​រោងចក្រ​លី​ណា​ណា អ៊ិន​ធើ​ណេ​ស៊ិន​ណ​ល ខ​ល​អិ​ល​ធី​ឌី​ដោយសារ​ទូ​ស្សេ​ខ្សែភ្លើង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ជៃ​តា​កួន ឃុំ​រកា​កោះ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​២៨​នាទី​យប់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​ចេញពី​ទូរ​កុង​ទឺ​ន័​រ​នេះ​បង្កឱ្យមាន​អណ្តាតភ្លើង​ឆាបឆេះ​ខូចខាត​សម្ភា​រះ ម៉ាស៊ីនត្រជាក់ ៣​គ្រឿង ម៉ាស៊ីន​កាត់​ស្មៅ ១​គ្រឿង ម៉ូ​ទ័​រ​កាត់​ដែក ១​គ្រឿង ទូរទស្សន៍ ១​គ្រឿង ថ្នាំលាប សម្លៀកបំពាក់ និង​សម្ភា​រះ​ប្រើប្រាស់​មួយចំនួនទៀត​។​ប្រភព​បាន​បន្តថា​ពុំមាន​មនុស្ស​រងរបួស​ទេ​ហើយ​ជួយ​ពន្លត់ប្រើប្រាស់​កម្លាំង ១០​នាក់ ទឹក អស់ ២​រថយន្ត​៕S/​

​អគ្គិភ័យ​ឆាបឆេះ​ទូរ​កុង​ទឺ​ន័​រ​របស់​រោងចក្រ​លី​ណា​ណា​ដោយសារ​ទុស្សេ​ខ្សែភ្លើង​