​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​២​កន្លែង​ផ្សេងគ្នា​ក្នុង​ខណ្ឌ​សែន​សុខ

216
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​កាលពី​យប់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​ផ្ទះ​ចំនួន​២​ទីតាំង​ផ្សេងគ្នា​ក្នុង​ខណ្ឌ​សែន​សុខ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់​ក្នុង​យប់​ថ្ងៃ​តែមួយ និង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

ទីតាំង​ទី​១ ត្រង់ចំណុច​ក្នុងភូមិ​ទ្រុងមាន់ ក្រុមទី​១ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​ទីតាំង​ទី​២ ស្ថិតក្នុង​ភូមិ​ប៉ា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​តែ​ពុំមាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះឡើយ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ថា​ករណី​អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ទីតាំង​ផ្សេងគ្នា​ខាងលើ​រួមមាន​៖​លើក​ទី​១​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​មាន​ករណី​ទុស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​បន្ទប់ ស្ថិត​ក្នុងភូមិ ទ្រុងមាន់ ក្រុមទី​១ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​ភ្លើង​ឆេះ​នេះ​បណ្ដាល​ឲ្យ​រង​ការខូចខាត​សម្ភារៈ​មួយចំនួនធំ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១៥​គ្រឿង ទើប​អាច​ពន្លត់ភ្លើង​ទាំងស្រុង​បាន ។​

​ករណី​ទី​២​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​ដដែល​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​វីឡា​មួយកន្លែង​ក្នុង​បុរី​ពិភពថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​បណ្ដាល​ឲ្យ​រង​ការខូចខាត​សម្ភារៈ​មួយចំនួនធំ​និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​គ្រឿង​ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន ។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ចាក់​ថា​ករណី​អគ្គីភ័យ​ចំនួន​២​ទីតាំង​ខាងលើនេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​រងគ្រោះ​តែប៉ុណ្ណោះ ។​

​សមត្ថកិច្ច​ក៏​រំលឹក​ដល់​ប្រជាពលរដ្ឋ​យើង សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាខ្លាំង​ចំពោះ ធូប ទាន ចង្ក្រាន ព្រី​ភ្លើង និង​កន្លែង​ក្នុងផ្ទះ​ផ្សេងទៀត​ដែល​អាច​បង្ក​ជា​ហា​នី​ភ័យ ព្រោះ​ការខាតបង់​ទ្រព្យសម្បត្តិ មិន​ងាយ​រកបាន​នោះទេ ៕S/​