​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​អស់​គ្មាន​សល់​នៅ​ក្រុង​ច្បារមន​

783
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​បាន​លេប​ត្របាក់​អស់​គ្មាន​សល់​នៅ​ចំណុច​ភូមិ​ដក់ពរ​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ទុស្សេ​ខ្សែភ្លើង​បណ្តាលឱ្យ​ឆេះ​ផ្ទះមួយ​ខ្នង​គ្មាន​សល់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទាបភ្លឺ​ចូល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក​សេក​ហេង​ប្រធានការិយាល័យ​ពន្លុត​អគ្គី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា​​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នោះ​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ​និង​បណ្តោយ​៨​ម៉ែត្រ​ធ្វើ​អំពី​បេតុង ប្រក់​ស៊ី​ប្រូ ។​

​លោក​បាន​បន្តថា​បណ្ដាល​ឱ្យ​ខូចខាត​សម្ភារៈ រួមមាន​១​គ្រែ​ពូក​មួយ​២​ទូរ​ដាក់​ខោអាវ​និង សំលៀក​ពាក់​មួយចំនួន​ធំ ៣​កៅ​អ៊ី​ឈឺ​៤​តុ​៣​។​ដែលមាន​ម្ចាស់​ឈ្មោះ គឺ​ម ជឿន​ភេទ​ប្រុស​អាយុ​៨៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ស៊ិន​-​សា​អ៊ុត​អាយុ​៦៩​ឆ្នាំ​សព្វថ្ងៃ​នៅ​ភូមិ​ខាងលើ​។ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រើប្រាស់​ក​ម្លាំ​នគរបាល​២៥​នាក់ រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង បាញ់​ទឹក​អស់​ចំនួន​២​ឡាន​ទើបរ​លុត​៕S/​

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​អស់​គ្មាន​សល់​នៅ​ក្រុង​ច្បារមន​