​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​បោកគក់​សំលៀកបំពាក់​មួយ​នៅ​ខណ្ឌដង្កោ​

540
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​រោងចក្រ​បោកគក់​សំលៀកបំពាក់​ធុន​តូច​មួយកន្លែង បង្ក​ការភ្ញាក់ផ្អើល​ដល់ក​ម្មក​រ​ជាច្រើន​នាក់​នាំគ្នា​រត់ចេញ​មក​ខាងក្រៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទាក់ទង​រថយន្ត​អគ្គិភ័យ​មកជួយ​អន្តរាគមន៍​។​ហេតុការណ៍​អគ្គិភ័យ​បាន​កើតឡើង​នៅវេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨​។​

ក្នុង​រោងចក្រ​ធុន​តូច បោកគក់ សំលៀកបំពាក់ ចេង វៃ ហ្វា ឡ​ន​ឌ្រី (CHENG WEI FA LAUNDRY) ស្ថិតក្នុង​ដីឡូត៍​លេខ​២ ទល់មុខ​វត្ត​សំបួរមាស ផ្លូវ​២១៧ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មិនដឹងថា​មូលហេតុ​អ្វី​នោះទេ គឺ​ឃើញ​ផ្សែង​ហ៊ុយ​ចេញពី​ខាងក្រោយ​រោច​ក្រ​បោកគក់​សំលៀកបំពាក់​នោះ ហើយក៏​ឆាបឆេះ​ចេញ​ជា​អណ្ដាត​ឡើង​តែម្ដង​។ ដោយសារ​ខាង​រោងចក្រ​បាន​ជះ​ទឹក​និង​យក បំពុង​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​រលត់ទៅវិញ​នៅវេលា​ម៉ោង​២​និង​២០​នាទី​ភ្លើង​បាន​រលត់​ទាំងស្រុង​។

​មូលហេតុ​មកពី​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​សំណាញ់​ក្រណាត់​ដែល​បាំង​នៅ​ខាងក្រៅ​រោងចក្រ​អស់​ជាច្រើន​ផ្ទាំង​៕S/​

​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​បោកគក់​សំលៀកបំពាក់​មួយ​នៅ​ខណ្ឌដង្កោ​