​អគ្គិភ័យ​ឆាបឆេះ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​អស់ទាំង​ស្រុង​

1279
ចែករម្លែក

(​កំពង់ស្ពឺ​)៖​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ដោយសារ​ទូ​ស​ស្សេ​ខ្សែភ្លើង​។​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រ​យប់​ថ្ងៃទី​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មាន​ម្ចាស់​ឈ្មោះ​ទីវ ទ្រី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រ​ឡឹ​ឃុំ​គី​រី​វន្ត​។​ប្រភព​ដដែល​បាន​បន្តថា​មុនពេល​កើតហេតុ​ម្ចាស់​សិប្បកម្ម​ខាងលើ​បាន​ឡើង​បត់ជើងតូច​ស្រាប់តែ​ឃើញ​អណ្ដាតភ្លើង​ចេញពី​ប៉ា​រ៉ែត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​តៀម​ចំនួន​០២​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​អស់ទាំង​ស្រុង​នឹង​សំភា​រះ​ដែល​នៅក្នុង​រោង​មាន​ទ្វារ ដែល​ធ្វើ​ពី​ឈើ ឆេះ​ខូចខាត​អស់​មួយចំនួន​។​

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ដោយសារ​ទូ​ស​​សេ​ខ្សែភ្លើង ។​ក្នុងនោះ​ក៍បាន ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​០៣​រថយន្ត​ទើប​រលត់​អស់​៕S/​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​

​អគ្គិភ័យ​ឆាបឆេះ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​អស់ទាំង​ស្រុង​