​អគ្គិភ័យ​ឆាបឆេះ​Imperial KTV នៅ​ខណ្ឌ​ច្បារអំពៅ​

200
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​មាន​អគ្គិភ័យ​មួយ​ឆាបឆេះ Imperial KTV នៅវេលា​ម៉ោង​៤៖៥០​នាទី ទាបភ្លឺ​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ភូមិ​បឹង​ឈូក​សង្កាត់​និរោធ​ន៍​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​អះអាងថា​ម្ចាស់​ឈ្មោះ​ប៊ុន​សេង​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ដោយ​ឆេះ​ខូចខាត​បន្ទប់​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​និង​សម្ភារៈ​មួយចំនួន​។​

​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​តែ​ពុំ​បណ្តាលឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡើយ​។​មូលហេតុ​នៃ​អគ្គិភ័យ​នេះ ត្រូវបាន​សមត្ថកិច្ច សន្និដ្ឋានថា អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ៕S/​