​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​ពូក​អស់ទាំង​ស្រុង​នឹង​បន្ត​ឆេះ​ដល់ផ្ទះ​ពលរដ្ឋ​និង​បាក់​អាគារ​អស់​៦​ជាន់​

383
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឃ្លាំង​ស្តុក​ពូក​អស់ទាំង​ស្រុង​បន្ត​ឆេះ​ដល់ផ្ទះ​ពលរដ្ឋ​ជិតខាង​និង​បាក់​អគារ​៦​ជាន់​ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌមានជ័យ​កំពុង​ញាប់ដៃ​ញាប់ជើង​ជួយ​ពន្លត់​។​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ជម្លៀស​ពលរដ្ឋ​ចេញពី​ទីតាំង​កើតហេតុ​ផងដែរ​។ រហូតដល់​ព្រលប់​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​ករណី​អគ្គិភ័យ​នៅ​ភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ បន្ត​ឆាបឆេះ​កាន់តែខ្លាំង​ឡើងៗ និង​រាលដាល​ផ្ទះ​អ្នកជិតខាង​បន្ថែមទៀត ។​

​ទោះបីជា​យ៉ាងណា​អស់​រយៈពេល​ជាច្រើន​ម៉ោង​ទាំង​អាជ្ញាធរ​មូលដ្ឋាន​,​សមត្ថកិច្ច​មូលដ្ឋាន​និង​ខាង​សមត្ថកិច្ច​ជំនាញ​ផ្សេងៗ​បាន​កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថានការណ៍​នៃ​ករណី​មួយ​នេះ​។​អគ្គិភ័យ​ឆាប់​ចេះ​ឃ្លាំង​ស្តុក​ពូក​ចាប់តាំងពី​ម៉ោង​១​និង​២០​នាទី​ជួយ​អន្តរាគមន៍​យ៉ាង​ដុតដៃដុតជើង​ករណី​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក​ដ៏​ធំ​មួយកន្លែង​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​បុគ្គលិក​រោងចក្រ​ផលិត​ពូក​ខាងលើ​កំពុងតែធ្វើការ​ដូច​សព្វ​ដង បន្ទាប់មក​គេ​ស​ង្គេ​ត​ឃើញ​មាន​ទុសេ​ចរន្ត​អគ្គីសនី​ពី​កា​ប៊ិន​ភ្លើង ក្នុង​រោងចក្រ ។ ក្នុងអំឡុង​ពេលនោះ​បុគ្គលិក​កំពុងតែធ្វើការ​ក៏បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ដែរ​តែ​មិនអាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទើប​ប្រញាប់​រាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកជួយ​បាញ់​ពន្លត់ ។​

​ទោះជា​យ៉ាងណា​ក្នុងស្ថានភាព​អគ្គិភ័យ​នេះ​កម្លាំង​ជំនាញ​មានការ​ពិបាក​បន្តិច​ក្នុង​ការបាញ់​ពន្លត់​ព្រោះ​ទីតាំង​នេះ​ប្រក់​ដំបូល​ស​ង្ក័​សី​ឯ​ផលិត​ជា​ពូក​ងាយ​និង​ឆេះ​ឆាប់រហ័ស​ទើប​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​ខាងក្នុង​ស្ទើ​ទាំងស្រុង​។​បង្ក​ការ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ផងដែរ​នឹង​បាក់​អគារ​៦​ជាន់​បាក់​ស្រុតចុះ​មកក្រោម​ដែល​ធ្វើឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មិនអាច​គ្រប់គ្រង​អគ្គិភ័យ​មួយ​នេះ​បានឡើយ​។​

អគ្គិភ័យ​ដ៏​កាច​សាហាវ​ខាងលើនេះ​បាន​បង្ក​រីក​រាលដាល​ជា​បន្តបន្ទាប់​ដល់ផ្ទះ​អ្នកជិតខាង​យ៉ាងច្រើន​ខ្នង​បើ​គិត​មកទល់នឹង​ម៉ោង​ជិត​៦​ព្រលប់​ថ្ងៃទី​២៣​សីហា​នេះ​។​ហេតុការណ៍​អគ្គិភ័យ​ដល់​ធំ​មួយ​នេះ​ធ្វើឱ្យ​ក្រុម​អន្តរាគមន៍​មិនអាច​គ្រប់គ្រង​បាន​ស្ថានភាព​ក្នុង​ការឆេះ​កាន់តែ​កើនឡើង​ជា​លំដាប់​ដោយសារ​ស្ថានភាព​និង​ស្ថានភាព​ផ្លូវ​នៅ​តំបន់​នោះ​មានការ​តូចចង្អៀត​ធ្វើ​ឲ្យ​ឡានទឹក​អា​ចូលដល់​ធ្វើការ​ពន្លត់​បានឡើយ​។​

​សូមជម្រាបថា​ករណី​អគ្គិភ័យ​ខាងលើនេះ​មិន​បណ្ដាលឱ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ​។​ចំពោះ​ឡានទឹក​ពន្លត់​អគ្គិភ័យ​បានមកពី​អង្គភាព​ផ្សេងៗ​គ្នា​មក​បាញ់​ពន្លត់​អស់​ជាច្រើន​គ្រឿ​។​ខណៈ​កំពុង​តែមាន​អគ្គីភ័យ​និង​ឆាបឆេះ​ជា​បន្តបន្ទាប់​យើង​មិនអាច​វាយតម្លៃ​ក្នុងការ​ខូចខាត​នៅ​អគ្គិភ័យ​នៅ​ការឆាប់ឆេះ​រីក​រាលដាល​នេះ​បាន​នោះ​នៅឡើយ​ទេ​៕S/​

#