​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ឥ​វ៉ាន់​១​ខ្នង​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​

539
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​យប់​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​មាន​ភ្លើង​ឆេះ​ផ្ទះ​លក់​ចាប​ហ៊ួ​យ​១​ខ្នង​នៅ​ចំណុច​ផ្សារ​មោង​ក្រុមទី​៧​ស្ថិត​ក្និ​ង​ភូមិ​មោង​ឃុំ​មោង​ស្រុក​មោងឫស្សី​ខូចខាត​ទ្រព្យសម្បត្តិ​ប្រមាណ​៧​ម៉ឺន​ដុល្លារ​។​

លោក​ស​គឹម​ឡុង​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ម្ចាស់​លក់​ចាប​ហ៊ួ​យ​មានឈ្មោះ​ឃ​ន ញ៉​ក់​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​មោង​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​។​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ផ្ទះ​លក់​ចាប់ហួយ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ​ធ្វើ​អំពី​បេតុង​(​ឆេះ​ប្រហែល​៣០​ភាគរយ​) ។​
​ចំណែក​សម្ភារៈ​ដែល​ខូចខាត​រួមមាន​÷១: ស្រា​បៀ​ចម្រុះ​៤០០​កេះ​២: ទឹក​ផ្លែឈើ​ចម្រុះ ៣០០​កេះ​៣: ទឹកដោះគោ​៥០​កេះ​៤:​ទឹក​អេ​ឌី​៣០​កេះ​៥:​ទឹកត្រី​ទឹក​ស៊ី​អ៊ី​និង​ទឹកម្ទេស​៣០​យួរ​។​៦:​ស្កសរ​១​តោន​៧:​គ្រឿងក្រអូប​(​តម្លៃ​២​ម៉ឺន​ដុល្លារ​)​។

​៨:​ខោ​ទឹកនោម​កូនក្មេង​(​តម្លៃ​២.០០០​ដុល្លារ​)​និង​ស​ម្លា​រៈ​មួយចំនួនទៀត​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង​៕S/

​រូប​ថ​តៈ​សមត្ថកិច្ច​ចុ​ញ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គី​យ ទ្រព្យសម្បត្តិ​ដែល​ខូច​ខា​ច​ប្រមាណ​៧​ម៉ឺន​ដុល្លារ​

#