​អគ្គិសនី​តាម​បង្គោល​បាន​ឆ្លង​ចរន្ត​ឆក់​នារី​ម្នាក់​បណ្តាល​ឱ្យស្លាប់​

1007
ចែករម្លែក

​ដោយ​៖​គូលែន​/​សៀមរាបៈ​នារី​ម្នាក់​បាន​ឆក់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង ខណៈពេលដែល​រូបនាង​បាន​ដើរ​តាមផ្លូវ ហើយ​បាន​ប៉ះ​ទៅនឹង​បង្គោល ភ្លើង​ដាក់​ប្រអប់​អគ្គិសនី​នៅ​ទីសាធារណៈ​មួយ​ដើម ក្នុង​ក្រុង​សៀមរាប ។​ហេតុការណ៍​ឆក់​មនុស្ស​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ ​
សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារតែ​ឆក់​ចរន្ត​អគ្គីសនី​នេះ​គឺមាន​ឈ្មោះ ភា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​តា​លាភ​អូរឫស្សី​២ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​បន្ទប់​ជួល​ភូមិ សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​មាន​ស្រុកកំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​កំពុងតែ​ដើរ​តាមផ្លូវ​ហើយ​ទៅ​ប៉ះ​បង្គោល​កាប៊ីន​ភ្លើង​លេខ​៥៥៩ នៅ​ទីសាធារណៈ​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គស​នី​បណ្តាល​ឆក់​ស្លាប់​តែម្ដង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រូបលោក​មិនទាន់​ទទួល​របាយការណ៍​នេះ​នៅឡើយ​។ ប៉ុន្តែ​លោក​ថា ស្ត្រី​រូបនោះ​បានចេញ​ពី​ធ្វើការ ហើយ​ដើរទៅ​ប៉ះ​បង្គោល​ភ្លើង ដោយ​យប់មិញ​មាន​ភ្លៀង​ផង​នោះ ក៏មាន​ចរន្ត​ឆ្លង​តែម្ដង នេះ​បើតាម​មន្ត្រី​អគ្គិសនី ប្រាប់​រូបលោក​។

​ម​ជ្ឈ​ដ្នា​ន​នានា បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ អគ្គិសនី​សៀមរាប ថា​មិនបាន​យកចិត្តទុកដាក់ រឿង​បង្គោល​ភ្លើង​នានា​នៅ​ខេត្តសៀមរាប ដូច​ខ្សែភ្លើង​រញ៉េរញ៉ៃ​ពេញ​ពេញ​ក្រុង​សៀមរាប​៕S/

​រូបភាពៈ នារី​ម្នា​ក់បាន​ស្លាប់​ដោយសារ​ឆ្លង​ចរន្ត​អគ្គីសនី​តាម​បង្គោល​ភ្លើង​ដាក់​ប្រអប់​អគ្គីសនី​៕​គូលែន​

#