​អគ្គិ​​ភ័យ​ឆេះ​បំផ្លាញ​ផ្ទះមួយ​ខ្នង​នៅ​ស្រុក​រវៀង​គិត​ជា​ទឹកប្រាក់​ជិត​៨​ម៉ឺន​ដុ​លា្ល​រ​

484
ចែករម្លែក
  • 1.1K
    Shares

ដោយ​៖​ភ្នំ​ដែក​/​ព្រះវិហារ​៖​មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង​ដោយ​ឆាបឆេះ​ផ្ទះមួយ​ខ្នង​និង​សម្ភារ​អស់ទាំង​ស្រុង​ដែល​គិត​ជា​ទឹកប្រាក់​ជិត​៨​ម៉ឺន​ដុ​លា្ល​រ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​ភ្នំ​ដែក​ឃុំ​រមណីយ​ស្រុក​រវៀង​កាលពី​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​កាលពី​ម៉ោង​ប្រហែល​១២​ថ្ងៃទី​៤​ខែមករា​មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះមួយ​ខ្នង​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង​ទំហំ​៨​គុណ​១៣​ម៉ែត្រ​។​ម្ចាស់​ផ្ទះ​ឈ្មោះ​វ៉ាន់​ងួន​លី​ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​ដោយ​មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី។

​តាម​ការ​ឱ្យដឹងពី​កូន​ម្ចាស់ផ្ទះ​បាន​ប្រាប់ថា​គ្រោះមហន្តរាយ​នាពេលនេះ​ភ្លើង​បាន​ឆេះ​បំផ្លាញ​ផ្ទះ​និង​សម្ភារៈ​អស់ទាំង​ស្រុង​បើ​គិត​ជា​ថវិកា​ជិត​៨​ម៉ឺន​ដុ​លា្ល​រ​។​កូន​ម្ចាស់ផ្ទះ​បាន​បន្តថា​នៅក្នុង​ការជួយ​សង្គ្រោះ​បាញ់​ទឹក​ពន្លត់ភ្លើង​និង​មិនឱ្យ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​គឺមាន​លោក​ហោ​ប៊ុនហួរ​អភិបាលស្រុករ​វៀង​បាន​ខិតខំ​ជួយ​ដោយ​លោក​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុងការ​អន្តរាគមន៍​នេះ​៕S/សរន

លោកហោប៊ុនហួរអភិបាលស្រុករវៀងបានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះ។រូប៖សុផល

#