​អគ្គ​ស្នងការរង​នគរបាលជាតិ​ចែកម៉ូតូ៣១គ្រឿងដល់​កម្លាំង​ការពារ​ព្រំដែន​គោក​ទិស​ទី​១​តំបន់​ប្រាសាទព្រះវិហារ​

498
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​លោកនាយ​ឩ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​អគ្គ​ស្នងការរង​នគរបាលជាតិ​នឹង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​អមដំណើ​រ​ដោយ​លោកនាយ​ឩ​ត្ត​ម​សេនី​យ៏​អស់លោក​ប្រធាន​អនុប្រធាននាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ​ជាច្រើនរូប​។​

កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​នាំយក​ម៉ូតូ​ចំនួន​៣១​គ្រឿង​ដែលជា​អំណោយ​របស់​ក្រសួងមហាផ្ទៃ​ដើម្បី​ចែកជូន​ដល់​វរ​សេនា​តូច​ទាំង​៤​ដែល​ចំណុះឱ្យ​ទិស​យោធភូមិភាគ​ទី​៤​ប្រចាំការ​ទិស​ទី​១​តំបន់​ប្រាសាទព្រះវិហារ​។​

​លោកនាយ​ឩ​ត្ត​ម​សេនី​ហ៊ូ​សា​គុណ​មាន​ប្រសា​ស​ន៏​នឹង​ពាំ​នាំនូវ​ប្រសា​ស​ន៏​ផ្តាំផ្ញើរ​សួរ​សុខ​ទុក​ពីរ​សំណាក់​លោកនាយ​ឩ​ត្ត​ម​សេនី​យ៏​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ដោយ​លោក​បាន​លើកឡើងថា​បើទោះបី​នាយ​ឩ​ត្ត​ម​សន្តិ​បណ្ឌិត​លោក​មិនបាន​អញ្ជើញ​មក​ផ្ទាល់​ក៏ពិតមែន។​តែ​ក្នុងនាម​លោក​ដែលជា​ថ្នាក់ដឹកនាំ​នគរបាលជាតិ​លោក​តែង​មានកា​នឹករលឹក​មកដល់​នាយ​នឹង​ពល​នគរបាលជាតិ​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​នេះ​ទាំងអស់​។​

​នាយ​ឩ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​ក៏បានផ្តល់​នូវ​ថវិកា​ដែលជា​អំណោយ​ផ្ទាល់​របស់​នាយ​ឩ​ត្ត​ម​សេនី​យ៏ ខេង សុមេធ​អគ្គ​ស្នងការរង​នគរបាលជាតិ​នឹង​ជា​មេបញ្ជាកា​ទិស​យោធភូមិភាគ​ទី​៤​ជូន ដល់​វរៈ​សេនា​តូច​ទាំង​បួន​ដោយ​ក្នុង​១​វរៈៗ​ទទួលបាន​នូវ​ថវិកា​ចំនួន​៤​លាន​រៀល​។​

ដោយឡែក​នគរបាល​ទេសចរ​ណ៏​១​អង្គភាព​២​លាន​រៀល​។​នគរបាល​សណ្តាប់ធ្នាប់​ប្រាសាទព្រះវិហារ​១​លាន់​រៀល​និង​បានប្រគល់​កូនសោរ​ម៉ូតូ​ជូន​ដល់​តំណាង​មេ​វរៈ​សេនា​តូច​ទាំង​៤​ជា​និម្មិត​រូប​។​

​ក្នុងឱកាស​នោះ​នាយ​ឩ​ត្ត​ម​អគ្គ​ស្នងការរង​នគរបាលជាតិ​រួម​នឹង​គណៈប្រតិភូ​អប់​ដំណើរ​ក៏បាន​អញ្ជើញ​ពិនិត្យ​សកម្មភាព​ហ្វឹកហាត់​របស់​វរៈ​សេនា​អន្តរា​គម​ន៏​លើ​ផ្នែក​មុខវិជ្ជា​ទប់​ស្ងាត់​នឹង​បង្ក្រាប​ក្រុម​បាតុកម្ម​នោះ​៕S/​