​អង្គការក្រៅរដ្ឋាភិបាល​កម្ពុ​ជាមួយ កំពុង​ស្វែងរក​ការគាំទ្រ​ពី​សាធារណជន ដើម្បី ឈ្នះ​ពានរង្វាន់​ពិភពលោក​

611
ចែករម្លែក
​អង្គការក្រៅរដ្ឋាភិបាល​កម្ពុ​ជាមួយ កំពុង​ស្វែងរក​ការគាំទ្រ​ពី​សាធារណជន ដើម្បី ឈ្នះ​ពានរង្វាន់​ពិភពលោក​

ដោយៈ មេសា​/ភ្នំពេញៈ អង្គការ ជីវិត​នៅ​កម្ពុជា (The Life Cambod=TLC) ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅក្នុង​ខេត្តសៀមរាប បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជាស​កល​មួយ​ដ៏​មាន​កិត្យានុភាព ហើយ​កំពុង​អំពាវនាវ​ដល់​អ្នកគាំទ្រ​កម្ពុជា ដើម្បី​បោះឆ្នោត​ឲ្យ​ខ្លួន​ទទួលបាន​ជ័យលាភី​។ អង្គការ​ជាង ២០០ បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ដ៏​វែងឆ្ងាយ និង​ការវាយតម្លៃ​ជាច្រើន​ដំណាក់កាល ដើម្បី​ទទួលបាន​ពានរង្វាន់ Grassroots Justice Prize ហើយ​អង្គការ TLC គឺជា​អង្គការ​មួយ​ក្នុងចំណោម​អង្គការ​ចំនួន​ប្រាំ ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​សាធារណជន​។​

អង្គការ TLC កំពុង​ប្រជែង​យក​ជ័យលាភី ជាមួយ​អង្គការ​ផ្សេងៗ​មកពី​ប្រទេស​អាមេរិក​ខាងត្បូង អាមេរិក​ខាងជើង និ ង​អា​ហ្រិ​ក ។ ពលរដ្ឋ​ខ្មែរ​អាចធ្វើ​ការបោះឆ្នោត​ឲ្យ​អង្គការ TLC បាន ដោយ​គ្រាន់តែ​ចំណាយពេល​ប្រហែល ៣០​វិនាទី តែប៉ុណ្ណោះ នៅលើ​គេហទំព័រ​https://namati.org/network/justiceprize/#publicvote
​យុទ្ធនាការ​របស់​អង្គការ TLC ក្នុង​ការបញ្ឈប់​អំពើហិង្សា​ក្នុង​គ្រួសារ បានឈ្នះ​ពានរង្វាន់​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Social Media Campaign Of The Year) នៅក្នុង​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​មិន​រកប្រាក់​ចំណេញ (Not For Profit Technology Awards) នៅក្នុង​ប្រទេស​អូស្ត្រាលី និង​ត្រូវបាន​ជាប់​វគ្គ​ជម្រុះ​សម្រាប់​ពានរង្វាន់​ទីផ្សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Social Media Marketing Awards) ចំនួន​ពីរ​ផ្សេងទៀត​ផងដែរ​។ ទោះជា​យ៉ាងណាក៏ដោយ ពានរង្វាន់ Grassroots Justice Prize គឺជា​ពានរង្វាន់​តែមួយគត់ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គណ​កម្ម​ការវិនិច្ឆ័យ​ជំនាញ និង​មានការ​ទទួលស្គាល់​ជា​សាធារណៈ​។ ពានរង្វាន់​នេះ ត្រូវបាន​ប្រគល់ជូន​ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង បន្ថែម​លើ​កិត្យានុភាព និង​ផល​ជះ​រប​ស់វា​។​

​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​បញ្ឈប់​អំពើហិង្សា​រួមគ្នា (The End Violence Together) បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល ១៦ ថ្ងៃ នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ ២០១៨ និង​ត្រូវបាន​ចែករំលែក​តៗ​គ្នា ដោយមាន​ចំនួន​អ្នកឃើញ​ស្ទើរតែ ៤ លាន​នាក់ នៅលើ​តែ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ប៉ុណ្ណោះ និង​បាន​ក្លាយជា​ខ្សែភាពយន្ត​ខ្លី​មួយ ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាង ១ លាន​ដង ផងដែរ ។
​យុទ្ធនាការ​នេះ បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុ​ជាជាង ១៣.០០០ នាក់ ដែល​ស្វែងរក​ជំនួយ និង​ព័ត៌មាន​ផ្សេងៗ​នៅលើ​គេហទំព័រ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​ផ្តល់​ចំណេះដឹង​ផ្នែក​ច្បាប់​ប្រឆាំងនឹង​អំពើហិង្សា​ក្នុង​គ្រួសារ ជាមួយនឹង​ខ្សែអាត់​សំលេង​អំពី​ច្បាប់​ទាំងនោះ និង​មួកសុវត្ថិភាព​ឌីជីថល ដែល​អាច​ទាញ​យកបាន និង​មាន​តំណ​ភ្ជាប់​ទៅកាន់​ទីតាំង​ផ្សេងៗ​ដែល​អាច​ស្វែងរក​ជំនួយ​បាន នៅពេល​មាន​អំពើហិង្សា​ផងដែរ​។​

​យុទ្ធនាការ​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ខ្សែភាពយន្ត​ខ្លី​ដែល​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត​មួយ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និក​ជន និង​បង្កើត​ឲ្យ​មានការ​សន្ទនា ដោយ​ការ​ស្រ​ម៉ៃ​អំពី​ពិភពលោក​មួយ ដែល​ស្រី្ត និង​កុមារ មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​ចេញទៅ​ខាងក្រៅ​ផ្ទះ​នោះទេ ប៉ុន្តែ​បែរជា​ពាក់មួក​សុវត្ថិភាព​ពេល​នៅក្នុង​ផ្ទះ​ដើម្បី​ការពារ​ពួកគេ​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​ទៅវិញ​។​

​បន្ថែម​ទៅលើ​ភាពយន្ត​ខ្លី​នេះ ជនជាតិ​កម្ពុជា​ល្បីឈ្មោះ​ជាច្រើន​នាក់ បាន​ស្ម័គ្រចិត្ត​ថត​វីដេអូ​ទាំងនេះ និង​សរសេរ​សារ​គាំទ្រ​ដើម្បី​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ រួមមាន​តារា​បណ្តាញ​សង្គម កញ្ញា Catherine Harry តារាចម្រៀង​ប្រជាប្រិយ កញ្ញា Nikki Nikki អូន (Oun) ព្រមទាំង​សិល្បករ និង​តារាចម្រៀង យ៉ាន លីន​ដា (Yan Linda) ផងដែរ​។​

​យុទ្ធនាការ​នេះ ត្រូវតែមាន​ភាព​ច្នៃប្រឌិត ដើម្បី​អាច​ទាក់ទាញ​មនុស្ស​ឲ្យ​ចូល​ទស្សនា ដោយសារ​ឥរិយាបថ​សង្គម​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ កើតឡើង​ស្ទើរ​គ្រប់​ទីកន្លែង ប៉ុន្តែ​នៅមាន​លក្ខណៈ​លាក់បាំង​នៅឡើយ​។ ស្ត្រី​កម្ពុ​ជាជាង ២០ ភាគរយ ទទួលរង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ ប៉ុន្តែ​មានតែ ២៤ ភាគរយ តែប៉ុណ្ណោះ ដែល​ស្វែងរក​ជំនួយ រីឯ ៤០ ភាគរយ ផ្សេងទៀត និយាយថា ពួកគេ​មិន​ស្វែងរក​ជំនួយ​ទេ ដោយសារ​ពួកគេ​យល់ថា អំពើហិង្សា​នេះ​គឺជា “​រឿង​ធម្មតា​” ប៉ុណ្ណោះ​។ អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​នោះ​គឺ មាន​ប្រជាជន​កម្ពុជា​តែ ៨ ភាគរយ ប៉ុណ្ណោះ ដែល​ដឹងថា​មានច្បាប់ ស្ដីពី​អំពើហិង្សា​ក្នុង​គ្រួសារ ឆ្នាំ ២០០៥ ដែល​ការពារ​ស្ត្រី និង​កុមារ ពី​អំពើហិង្សា​។​

​យុទ្ធនាការ​នេះ បាន​ជួយ​ឲ្យ​មានការ​យល់ដឹង​កាន់តែខ្លាំង​ឡើងៗ អំពី​ច្បាប់ ហើយ​អង្គការ TLC បានទទួល​សារ​ពី​ជនរងគ្រោះ​នៃ​អំពើហិង្សា ជា​សាធារណៈ​ផង និង​ជា​ឯកជន​ផង ដែល​បាន​និយាយថា ពួកគេ​ទទួលបាន​ការជំរុញ​ទឹកចិត្ត​ឲ្យ​ប្រឆាំងនឹង​អំពើហិង្សា​។ ខ្លឹមសារ​នៃ​យុទ្ធនាការ​នេះ មាន​ប្រសិទ្ធ​ភាពខ្លាំង រហូតដល់​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ដទៃទៀត ស្នើសុំ​ប្រើ​វា​នៅក្នុង​ព្រឹត្តិការណ៍​/​យុទ្ធនាការ​របស់​ពួកគេ​ផ្ទាល់ ហើយ​ខ្សែភាពយន្ត​ខ្លី​នេះ ក៏​ត្រូវបាន​ចែករំលែក​ជា​សកល​ផងដែរ​។​

​លោក ឈិន សែ (Chhin Se) នាយករង នៃ​អង្គការ ជីវិត​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​ការជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​ពានរង្វាន់ Grassroots Justice Prize គឺជា​កិត្តិយស​មួយ​ដ៏​ធំធេង និង​ជួយ​ឲ្យ​យើង​ទទួលបាន​មូលនិធិ​គាំទ្រ​បន្ថែមទៀត​សម្រាប់​ការងារ​របស់​យើង ក្នុងការ​ការពារ​ស្ត្រី និង​កុមារ​កម្ពុជា ពី​អំពើហិង្សា​ក្នុង​គ្រួសារ​។ វា​មិនមែន​ត្រឹមតែ​ជាការ​ទទួលស្គាល់​ចំពោះ​ការងារ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាការ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មួយ​សម្រាប់​កម្ពុជា​។​

​ប្រសិនបើ​ប្រជាជន​កម្ពុជា​មិនបាន​ចូលរួម​ក្នុង​សារ​នៃ​យុទ្ធនាការ​របស់​យើង ហើយ​មិនបាន​ចែករំលែក​មតិយោបល់ និង​និយាយ​អំពី​វា ក្នុង​ចំនួន​ដ៏​ច្រើន​លើសលុប​ទេ វា​ក៏​នឹងមិន​ទទួលបាន​ជោគជ័យ​បែបនេះ​ដែរ​។ ឥឡូវនេះ យើង​សង្ឃឹមថា​នឹងមាន​សន្ទុះ​នៃ​ការចូលរួម​ដូចគ្នា​ដែរ ដែល​អាចជួយ​យើង​ឲ្យ​ទទួលបាន​ជ័យលាភី ហើយ​យើង​នឹង​រីករាយ​ជា​អនេក ប្រសិនបើ​ប្រជាជន​កម្ពុជា​អាច​ចំណាយពេល ១​នាទី ដើម្បី​ចូលរួម​បោះឆ្នោត​ឲ្យ​យើង​នៅក្នុង​ការប្រកួត​នេះ​។ វា​ជា​វិធី​មួយ​ដែល​បង្ហាញ​ដល់​ពិភពលោក​ថា ប្រជាជន​កម្ពុជា​អាច​សម្រេច​ជោគជ័យ​បាន ប្រសិនបើ​ពួកគេ​ធ្វើការ​រួមគ្នា ” ៕SRN